​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គម​ ​និយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​ ​កម្ពុជា​ជូនពរ​ឆ្នាំ​ថ្មី​ដល់​អគ្គស្នងការ​នគរ​បាល​ជាតិ​និង​កងកម្លាំង​នគរបាល​ទូទាំង​ ​ប្រទេស​

0

(​រាជធានី​ភ្នំពេញ )៖​នា​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ នៅ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ជួប ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា រួម​និង​ប្រតិភូ​អមដំណើរ ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី ប្រពៃណី ជាតិខ្មែរ ដល់​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​កង កម្លាំង នគរបាល​ទូទាំងប្រទេស​។​
​ក្នុងជំនួប​នោះ​ឯកឧត្តម​នាយ​ឧ​ត្ត​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងនាម ថ្នាក់ដឹកនាំ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ព្រមទាំង នាយ នាយរង និង​ពល​នគរបាល​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ស្រឡាញ់ រាប់អាន​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា ប្រជាពលរដ្ឋ​ផងដែរ​។ ឯកឧត្តម បន្តថា ជា​រៀងរាល់ឆ្នាំ កម្ពុជា និង​ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​
​កម្ពុជា តែងតែ​ធ្វើ​ពិធី ជូនពរ​ឆ្នាំ​ថ្នី ឲ្យ​គ្នា​ទៅវិញទៅមក​នេះ​សម្តែង​ចេញ​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​មានប្រសាសន៍ ទៀតថា កម្ពុជា​-​វៀតណាម​គឺជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយគ្នា​និយាយ​ជារួម​ប្រទេស​យើង​ទាំងពីរ​មិនអាច​ខ្វះ​គ្នា​បាន​នោះទេ​និង​និយាយ​ដោយឡែក គឺ​កិច្ចសហប្រតិបត្តិការ និង​ការ​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ឲ្យ​មាន​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​។ photo_2016-05-09_08-53-21ឯកឧត្តម បន្តថា កន្លងមក​ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​តែងតែ​សហការគ្នា​ល្អជា​មួយ​នគរបាលជាតិ​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​និង​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ផងដែរ​។​ជាមួយគ្នា​នោះដែរ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ជូនពរ ដល់ ឯកឧត្តម THACH DU​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​សង្គម និយម​វៀតណាម ប្រចាំ​ព្រះរាជា​ណា​
​ចក្រ​កម្ពុជា រួម​នឹង​ប្រតិភូ អមដំណើរ ឲ្យ​ទទួលបាន​សុខភាព​ល្អ​និង​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុងឱកាស​ដែល​បំពេញបេសកកម្ម​នៅ​កម្ពុជា​។​ក្នុងជំនួប​នោះដែរ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​
​ប្រសាសន៍​ជូនពរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក អ​ដ្ថ​ស័ក​, ព​.​ស ២៥៦០ ដែល​នឹង​ឈាន ចូលមក​ដល់ នាពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្តម សូម​គោរព​ជូនពរ ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ព្រមទាំង​កងកម្លាំង​នគរបាល​ទូទាំងប្រទេស​សូម​ទទួលបាន​សុខ​ភាពល្អ​កម្លាំង​ពលំ​មាំមួន​និង​សម្រេច​ជោគជ័យ គ្រប់​ភារកិច្ច ដែល​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់ ជូន ៕​ដោ​យះ លោក អ៊ុន ប៊ុន​ថា​