ខេត្តរតនគិរី៖ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ថង សាវុនអភិបាលនៃណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី០៨ ខែមេសានេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនិងអតីតមន្ត្រីរាជការដែលចូលនិវត្តន៏នៃរដ្ឋបាលខេត្តរតនគិរីទាំងអស់ក្នុងគោលបំណងចង់ដឹងអំពីសុខទុក្ខនិងតម្រូវការផ្សេងៗរបស់មន្ត្រីរាជការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៏កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនិងអតីតមន្ត្រីរាជការចូលនិវត្តន៏ទាំងអស់ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរអស់រយៈកាលកន្លងមកនិងសូមឲ្យវប្បធម៌នៃការសាមគ្កីភាព ឯកភាព ភាតរភាព និងកិច្ចសហការល្អរបស់មន្ត្រីទាំងអស់ក្នងក្របខណ្ឌរដ្ឋបាលខេត្តបន្តស្ថិតស្ថេរបន្តទៀត ។
ដើម្បីបំពេញតួនាទី ភារកិច្ចសង្គម និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមន្ត្រីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាព សមត្ថភាព ចំណេះដឹងនិងចំណេះធ្វើបន្ថែមទៀតផងដែរ ៕ដោយ យក្ស ឡោម