​ក្មេង​ទំនើង​ពីរ​ក្រុម​កាប់​ចាក់​គ្នា រងរបួស​ធ្ងន់​ទាំងសងខាង​ជិត​១០​នាក់

0

(​ភ្នំពេញ​)៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា​រងរបួស​ធ្ងន់​ទាំងសងខាង ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​ជិត​ផ្សារ​ព្រៃទា ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នា​ម៉ោង​ម្រ​មាណ​១០៖៣០​នាទី​យប់​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០១៦ ។​​បើ​តា​សាក្សី​ពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា មុន​មាន​ករណី​វាយ​កាប់​ចាក់​គ្នា​នេះ​កើតឡើង គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ បាននាំគ្នា​ចាក់ធុងបាស់​រាំលេង​កម្សាន្ត ស្របពេល​នោះដែរ ក៏មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ប្រមាណ​ជា​១០​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង​មកលេង​ផ្ទះជួល​បងប្អូន​ក្បែរ​កន្លែងកើតហេតុ ខណៈដែល​កំពុង​ជិះ​មកដល់​បាន​ជ្រុល​ចង្កូត​ទៅ​កិន​ជើង ស្ទាវ​មួយក្រុម​ទៀត នៅ​កន្លែងកើតហេតុ ភ្លាមៗ​នេ​ោះ​ធ្វើ​ឲ្យ​ក្មេងស្ទាវ​ដែល​ត្រូវគេ​ជិះ​ម៉ូតូ​កិន​ជើង​នោះបាន​សួរនាំ រហូត​បង្ក​ជា​ពាក្យ​ទំនាស់​ពាក្យសំដី​តឹង​ស​សៃ​ក​ដាក់គ្នា ឈានទៅដល់​ការ​ទាញ​កាំបិត និង​ដំបង​វាយ​កាប់​គ្នា​ដូច​ក្នុង​រឿង​ហុងកុង បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ជិត​១០​នាក់ និង​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង រឺ​ឯ​អ្នករងរបួស​ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ។​photo_2016-05-09_09-13-21 photo_2016-05-09_09-13-26 photo_2016-05-09_09-13-17
​ក្រោយមក​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះមក​អន្តរា​គម​ន៌​ដល់​កន្លែង​ភ្លាមៗ​ផងដែរ និង​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត​បាន​៤​នាក់ ដើម្បី​យកទៅ​សួរនាំ​រករឿង​ហេតុដែល​បណ្តាល​ឲ្យ​មាន​ហឹ​ង្សា​រ​បង្កអោយមាន​រងរបួស​ធ្ងន់​នេះ​កើតឡើង​៕