ថ្ងៃញញឹម!ធ្វើឲ្យភ្ញៀវជាតិនិងអន្តរជាតិដែលបានដំណើរតាមអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបមិនអាចបំភ្លេចបានSophatNews

0

សៀមរាប៖ ភ្ញៀវជាតិនិងអន្តរជាតិដែលបានដំណើរតាមអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបមិនអាចបំភ្លេចបានដែលធ្វើការហោះហើរតាមអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបពេញមួយថ្ងៃទី៨ខែមេសាឆ្នាំ២០១៦នេះបានទទួលនូវភាពរីករាយប្រកបដោយស្នាមញញឹមព្រមទាំងទទួលបាននូវវត្ថុImage2អនុស្សាវរីយ៍ផងដែរតាមរយៈកម្មវិធីថ្ងៃញញឹមដែលក្រុមហ៊ុនវ៉ាំងស៊ីរៀបចំឡើងដើម្បីបង្ហាញនូវសេចក្ដីអំណរគុណចំពោះអ្នកដំណើរទាំងអស់ដែលបានគាំទ្រនិងប្រើប្រាស់សេវាកម្មរបស់ខ្លួន។ក្រុមហ៊ុនវ៉ាំងស៊ី(Vinci)ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ពិភពលោកហើយក៏ជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេនៃអាកាសយានដ្ឋានទាំង៣នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធីថ្ងៃញញឹមឬSmilingDayនេះឡើងដើម្បីជាការថ្លែងអំណរគុណនិងផ្ដល់នូវស្នាមញញឹមដែលធ្វើឲ្យអ្នកដំណើរមិនអាចបំភ្លេចបាន។កម្មវិធីថ្ងៃញញឹមនេះផ្ដល់ជូនអ្នកដំណើរទាំងអស់នូវក្រម៉ាខ្មែរម្នាក់១ជាមួយការពិសាអាហារសម្រន់ភេសជ្ជៈនិងការថតរូបដោយឥតគិតថ្លៃទាំងអស់ជាពិសេសជាងនេះគឺក្រុមហ៊ុនមានរៀបចំកម្មវិធីប្រកួតប្រជែងរូបថតញញឹមស្អាតអ្នកដែលថតញញឹមបានស្អាតជាងគេនឹងទទួលបានរង្វាន់ពីក្រុមហ៊ុនផងដែរ។ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដែលនេះជាឆ្នាំទី៤ហើយដែលយើងរៀបចំកម្មវិធីថ្ងៃញញឹម។វាគឺជាថ្ងៃមួយដែលយើងចង់បង្ហាញនូវការដឹងគុណយ៉ាងធំធេងចំពោះអ្នកដំណើរដែលធ្វើដំណើរតាមអាកាសយាន្តដ្ឋានរបស់យើង។ ជាមួយគ្នានេះយើងក៏មានចែកជូននូវកាដូរអនុស្សាវរីយ៍ដូចជាក្រម៉ាជាក្រម៉ាប្រពៃណីរបស់ខ្មែរ!ហើយយើងមានចែកជូននូវអាហារភេសជ្ជៈហើយយើងក៏រៀបចំនូវកន្លែងថតរូបអនុស្សាវរីយ៍ព្រមទាំងរៀបចំនូវការប្រកួតរូបថតចំពោះអ្នកដែលបានថតរូបជាមួយស្នាមញញឹមស្អាតជាងគេ នឹងទទួលបានរង្វាន់ពីយើង)។
គួរបញ្ជាក់ថាក្រុមហ៊ុនវ៉ាំងស៊ីជាក្រុមហ៊ុនរកស៊ីផ្នែកអាកាសចរណ៍ដែលមានបណ្ដាញអាកាសយាន្តដ្ឋានយ៉ាងច្រើននៅទូទាំងពិភពលោកព្រមទាំងនៅក្នុងប្រទេសកម្ពុជាមាន៣ទីតាំងរួមមានអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។ចាប់តាំងពីឆ្នាំ២០១៣មក នៅចំថ្ងៃទី៨ ខែមេសា ជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងរៀបចំធ្វើឡើងនូវកម្មវិធីថ្ងៃញញឹមនេះដើម្បីជាការអរគុណនិងផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ និងស្នាមញញឹមមិនអាចបំភ្លេចបានដល់អតិថិជនរបស់លួន៕ដោយ ស៊ាន សុផាតImage3 Image2 Image4 Image5 Image6 Image1