ក្រុមហ៊ុនភេសជ្ជ:កម្ពុជា(កូកា.កូឡា) បានប្រកាសឈ្មោះអ្នកឈ្នះចំនួន២៤គូ ពីការចាប់រង្វាន់លើកទី២នៃកម្មវិធីអាពាហ៏ពិពាហ៏SophatNews

0

សៀមរាប៖ កម្មវិធីរបស់ក្រុមហ៊ុនភេសជ្ជ:កម្ពុជា(កូកា.កូឡា) បានប្រកាសឈ្មោះអ្នកឈ្នះចំនួន២៤គូ ពីការចាប់រង្វាន់លើកទី២នៃកម្មវិធីអាពាហ៏ពិពាហ៏ដែលបានប្រព្រឹត្តទៅនៅផ្សារទំនើប ឡាក់គី នៃខេត្តសៀមរប កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦។ អ្នកមានសំណាងឈ្នះImage8ឆ្នោតពីការចាប់ឆ្នោតផ្សងសំណាង ដែលបានចូលរួមពីគូស្វាមីភរិយាថ្មី ប្រមាណជាង ៧០០០គូបានផ្ញើរសន្លឹកឆ្នោតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ កមម្លេះ គូស្វាមីភរិយាថ្មីដែលបានឈ្នះនៃការចាប់ឆ្នោតទទួលបានដូចជា៖ ម៉ូតូ ទួរស័ព្ទស្មាតហ្វូន ម៉ាស៊ីនបោកគក់សំលៀកបំពាក់ ទូទឹកកក និងម៉ាស៊ីនថតរួប ដើម្បីឲ្យពួកគេត្រៀមខ្លួន និងជាផ្នែកមួយនៃការកសាងសុភមង្គលថ្មោងថ្មីរបស់ពួកគេផងដែរ។ កញ្ញា ឡាវ ស្រីដែត ប្រធានផ្នែកផ្សព្វផ្សាយ និងគំនិតច្នៃប្រឌិតថ្មីក្នុងក្រុមហ៊ុនភេសជ្ជ:កម្ពុជា(កូកា.កូឡា)បានមានប្រសាសន៏ថា ជាថ្មីម្តងទៀតយើងរីករាយយ៉ាងក្រៃលែង ក្នុងការផ្តល់ជូននូវកាដូ ដល់អតិថិជនរបស់យើងដែលធ្វើឲ្យរបត់ជីវិតថ្មីកាន់តែល្អប្រសើរ និងផាសុខភាព ដើម្បីឲ្យមានភាពងាយស្រួល យើងបានផ្តល់នូវរង្វាន់ជូនដល់អ្នកឈ្នះចំនួន ២៤គូរួចម្តងកមហើយ ការចាប់រង្វាន់លើកទី០១ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅផ្សរទំនើបអ៊ីអននៃទីក្រុងភ្នំពេញ។ នេះជាឆ្នាំទី០៣ នៃកម្មវិធីអាពាហ៏ពិពាហ៏ដែលក្រុមហ៊ុនបានផ្តល់ឪកាសដល់គូស្វាមីភរិយាទើបរៀបអាពាហ៏ពិពាហ៏ ឬ មានគម្រោងនឹងរៀបអាពាហ៏ពិពាហ៏ ដើម្បីចូលរួមនូវកម្មវិធីពិសេសនេះបានដោយគ្រាន់តែជាវផលិតផលចម្រុះចំនួន ២៥កេស ដូចជា៖ កូកា.កូឡា ស្រ្តៃ ហ្វាន់តា ស្វិប នឹងទឹកពិសាដាសានី ឬក៏កូកា.កូឡា ១.៥លីត្រ ចំនួន ១៥យួរ និងទឹកពិសាដាសានី ចំនួន ២០យួរ អាចទទួលបានសន្លឹកឆ្នោតមួយសន្លឹក ។ កម្មវិធីនេះបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីឲ្យពួកគេត្រៀម និងជាផ្នែកមួយនៃការកសាងសុភមង្គលថ្មោងថ្មីរបស់ពួកគេ ហើយអតិថិជនមានឪកាសឈ្នះ២ដង ដោយគ្រាន់តែកោសសន្លឹកឆ្នោតសម្រាប់ឈ្នះរង្វាន់ភ្លាមៗ ដូចជា៖ ដំណើរកំសាន្ត ក្រេបទឹកឃ្មុំរយ:ពេល២យប់៣ថ្ងៃ គូប៉ុងសម្រាប់ចាក់សាំង គូប៉ុងសម្រាប់ពិសាភីហ្សា នឹងធុងទឹកកក កូកា.កូឡា ដ៏ស្រស់ស្អាតជាដើម។ ដោយ ស៊ាន សុផាតImage8 Image9 Image12 Image10 Image11