គ​ណះ​ប្រតិភូ​យោធា​ខេត្ត​ដុង​ណាយ​អ​ញ្ចើ​ញ​មក​ជូនពរ​ឆ្នាំ​ថ្មី​នៅ​តំបន់សឹករង​ខេត្តកំពង់ធំ​

0

កំពង់ធំ​=​គ​ណះ​ប្រតិភូ​យោធា​ខេត្ត​ដុង​ណាយ​អ​ញ្ចើ​ញ​មក​ជូនពរ​ឆ្នាំ​ថ្មី​នៅ​តំបន់សឹករង​ខេត្តកំពង់ធំ ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម​ស៊ុន​មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ​ចំណែក​ភាគី​វៀតណាម​ដឹកនាំ​ដោយ លោក​វីរ​សេនីយ៍ ឯក យឿ​ង ក្វៀ​ន​ទាន មេ​បញ្ចា​Image8ការរង​និង​ជា​ប្រធាន​សេនាធិកា​យោធា​ខេត្ត​ដុង​ណាយ​នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦​។​
​លោក​វីរ​សេនីយ៍ ឯក យឿ​ង ក្វៀ​ន​ទាន បាន​មានប្រសាសន៍ថា កងទ័ព​វៀតណាម​ក៏​ជា​ប្រជាជន​វៀតណាម បាន​ចង់​ចំណងមិត្តភាព​ជាមួយ​ប្រជាជន​កម្ពុជា​ក៏ដូចជា​កងទ័ព​កម្ពុជា​ជា​យួរ​យា​ណាស់​មកហើយ ក៏​ដោយសារតែ​ប្រទេស​ទាំង​២​មាន​ព្រំប្រទល់​ជាប់​គ្នា​ដូច្នេះ​មានតែ​រឹតចំណង​សាមគ្គីភាព​និង​ជួយ​ទំ​នុង​បំរុង​គ្នា​ទៅវិញទៅមក​ដូច្នេះ​ក្នុងនាម​ខ្ញុំ​តំណាងអោយ​កងទ័ព​វៀតណាម ក៏ដូចជា​ប្រជាជន​វៀតណាម សុំ​គោរព​ជូនពរ​ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម​ស៊ុន​មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ​និង​មេ​បញ្ចា​ការ មេ​បញ្ចា​ការរង ពលទាហាន ព្រមទាំង​ប្រជាជន​កម្ពុជា​បាន​ជួប​និង​សេចក្ដីសុខ​សេចក្ដីចំរើន គ្រប់​ក្រុមគ្រួសារ គ្រប់​ក្រសួង មន្ទីរ ព្រមទាំង​មន្ដ្រីរាជការ​អោយបាន​សេចក្ដី ភាព​រីកចំរើន គ្រប់​វិស័យ និង​មាន​អាយុ​យឺនយូរ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ខាងមុខនេះ​។​Image7
​ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម​ស៊ុន បាន​មានប្រសាសន៍ថា ថ្លែងអំណរគុណ​ដល់ គ​ណះ​ប្រតិភូ​យោធា​ខេត្ត​ដុង​ណាយ​អ​ញ្ចើ​ញ​មក​ជូនពរ​ក្នុង​ឪ​កាស​ឆ្នាំ​ថ្មី​នេះ ក្នុងនាម​ខ្ញុំ​ជា​មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ​ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​គ​ណះ​ប្រតិភូ​យោធា​ខេត្ត​ដុង​ណាយ​ដែល​បាន​អ​ញ្ចើ​ញ​មកដល់​ខេត្តកំពង់ធំ និង​សុំ​ជូនពរ​គ​ណះ​ប្រតិភូ​ទាំងអស់​បាន​ជួប​និង​សំណាងល្អ ឆ្លៀត​ក្នុង​ឪ​កាស​នេះ​ខ្ញុំ​សុំ​ជូនពរ​យោធា​ខេត្ត​ដុង​ណាយ​ដែល​តែងតែ​ឧបត្ថម ក្នុងការ​សាងសង​អាគា​រ ហើយ​យើង​ឃើញថា ក្នុងសម័យ​សង្គ្រាម ខេត្ត​ដុង​ណាយ​បាន​ជួយ​ឧបត្ថម​សម្ភា​រះ​និង​ថវិការ​ដល់​តំបន់សឹក​របស់​យើង ដូច្នេះ​ខ្ញុំ​សុំ​ជូនពរ​អោយមាន​សំណាងល្អ​គ្រប់ៗ​គ្នា ចុងក្រោយ​ភាគី​ទាំង​២​បាន​ជូន​កាដូ​ទៅវិញទៅមក ដើម្បី​លើកទឹកចិត្ត​និង​សំដែង​នូវ​ភាពស្និទ្ធស្នាល​ក្នុង​ចំណង​សាមគ្គីភាព​៕​ប៊ុន រិទ្ធី Image9Image10Image5Image6