​ប្រគល់​ផ្ទះ​ស​ង្ក័​សី​៣៥៦​ខ្នង​ដល់​ពលរដ្ឋ​ក្នុងស្រុក​អូរជ្រៅ​

0

(​បន្ទាយមានជ័យ​)៖ ផ្ទះ​ស​ង្ក័​សី​ចំនួន​៣៥៦​ខ្នង​ត្រូវបាន​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​
​មាន​ជីវភាព​ខ្វះខាត​ក្នុងស្រុក​អូរជ្រៅ​ក្រោយ​ជួសជុល​រួច​ជា​ស្ថាពរ​។​ការប្រគល់​ជូន​នេះ​ធ្វើឡើង​ដោយ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​គណបក្ស​ប្រេ​ជា​ជនកម្ពុជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នា​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​ផ្សារ​អូរជ្រៅ​ថ្មី ស្ថិតនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ថ្លែង​ការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៧២០​នាក់ ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ក៏បាន​ពាំ​នាំយក​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ផងដែរ​។​​ក្នុងនោះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើរ​អោយ​ពលរដ្ឋ​ដែល​ទទួលបាន​ផ្ទះ​ថ្មី​សូមអោយ​ចេះ​ថែរក្សា​អោយ​យូរអង្វែង ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ភ្លើង ព្រោះ​អី​បច្ចុប្បន្ននេះ​ជា​រដូវ​រីងស្ងួត ក្តៅហែង ហើយ​វា​ងាយ​នឹង​បង្ក​ការ​ឆេះឆាប​ខ្លាំងណាស់​។​photo_2016-05-11_11-41-07 photo_2016-05-11_11-41-04 photo_2016-05-11_11-41-09 photo_2016-05-11_11-41-02
ក្នុងនោះ​ពលរដ្ឋ​ចំនួន​៣៥៦​ខ្នង​ផ្ទះ​រស់នៅ​ស្រុក​អូរជ្រៅ ទទួលបាន​កន្ទេល​១ ម៉ុង​១ ឆ្នាំងបាយ​១ ចានបាយ​១​ឈុត ទឹក​ស៊ី​អ៊ិ​វ ទឹកត្រី អំបិល ប៊ីចេង នំ​ធុង សារុង​១ ក្រមា​១ និង​ថវិការ​មួយចំនួន ។ សម្រាប់​ពលរដ្ឋ និវត្តន៍​ជន និង​អតីតយុទ្ធជន​ចំនួន​១២១​នាក់ ទទួលបាន សារុង​១ វែ​នតា​១ និង​ថវិការ​មួយចំនួន ។​សម្រាប់​ពលរដ្ឋ​ចូលរួម​ចំនួន​២៤៣​នាក់​ទទួលបាន​សរុង​១ និង​ថវិការ​មួយចំនួន​៕