​ក្មេង​ទំនើង​ពីរ​ក្រុម​បើក​ការវាយប្រហារ​គ្នា​ទីបំផុត​អ្នកឈ្នះ​ជាប់គុក អ្នកចាញ់​ដេកពេទ្យ​

0

​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​យុវជនឈាមរាវ​ចំនួន​៥​នាក់​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​មហាវិថី​៧​មករា​ចំណុច​មុខ​សួន​ស្នេហ៍​ជនបទ​ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បន្ទាប់ពី​បាន​វាយ​កាប់​ចាក់​លើ​ដៃគូ​ប្រកួត​របស់ខ្លួន​ប​ណ្តា​ល​អោយ​រងរបួស​ជា​ទំងន់​។ ថ្លែងប្រាប់​នៅ​កន្លែង​ធ្វើ​ត្រាប់​ឡើងវិញ​នៅ​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ម្ស៉ិ​ល​ម៉ិ​ញ​លោក សិទ្ធ ឡោះ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ការបង្ក្រាប​នេះ​បានអោយដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​០៧​ខែមេសា មាន​ក្មេងស្ទាវ​ពីរ​ក្រុម​បាន​ដេញ​កាប់​ចាក់​គ្នា​ចេញពី​សួន​ស្នេហ៍​ជនបទ​មកលើ​ដង​មហាវិថី​៧​មករា​។​យុវជន​ម្នាក់​ឈ្មោះ ភួង ឡៃ​យីន អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បាន​ជិះ​រត់ចេញ​ដើម្បី​គេចខ្លួន​តែ​ត្រូវបាន​ភាគី​ប្រកួត​យក​ដំបង កាំបិត វាយ​និង​កាប់​បណ្តាលអោយ​ដួល​ដេក​លើដី​រងរបួស​ជា​ទម្ងន់​។​ម៉ូតូ​ជនរងគ្រោះ​ក៏ត្រូវ​បាន​គេ​វាយកម្ទេច​អោយ​រង​ការខូចខាត​យ៉ាងដំណំ​និង​ជិះ​យកទៅ​ផ្លុ​ង​ចោល​នៅ​មាត់​អូរ​ក្រៅ​ភូមិ​ដើម្បី​បំបាត់ដាន​សមត្ថកិច្ច​។ តែ​ដោយមាន​ការស្រាវជ្រាវ​យ៉ាង​ម៉ឺងម៉ាត់​ពី​កម្លាំង​ជំនាញ​នគរបាល​បាន​ឃាត់​បក្ស​ពួកក្មេង​ទំនើង​បាន​៥​នាក់​ជា​បន្តបន្ទាប់​និង​បាន​យក​ម៉ូតូ​ជនរងគ្រោះ​មកវិញ​ដោយឡែក​បក្សពួក​ម្នាក់​កំពុង​គេចខ្លួន​។​photo_2016-05-11_11-41-49 photo_2016-05-11_11-41-40 photo_2016-05-11_11-41-38 photo_2016-05-11_11-41-35
លោក សិទ្ធ ឡោះ បាន​បន្តថា​ក្មេង​ទំនើង​ទាំង​៥​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ទី​១​ឈ្មោះ ប៉ាន នូ​លឿន ភេទ ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ” ទើប​មកពី​ប្រទេស​ថៃ ” ជា​ជនដៃដល់ ទី​២ ឈ្មោះ ប្រាក់ ឌិ​ច​សា ហៅ កាត់ ភេទ ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​និង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ” ទើប​មកពី​ប្រទេស​ថៃ ” ជា​ជនដៃដល់ ទី ០៣ ឈ្មោះ លើ​ត និ​ត ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅ ភូមិ បាណ​យ សង្កាត់ ទឹកថ្លា ក្រុង​សិរីសោភ័ណ ជា​បក្សពួក ទី ០៤ ឈ្មោះ ដាវ វុទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅ​ភូមិ ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង សិរី សោភ័ណ ជា​បក្សពួក ទី ០៥ ឈ្មោះ ហួត ប៉ាវ ហៅ ឌី ភេទ ប្រុស អាយុ ២២​ឆ្នាំ នៅ​ភូមិ​និង​សង្កាត់ ព្រះ​ពន្លា ក្រុង សិរីសោភ័ណ ជា​បក្សពួក ទី ០៦ ឈ្មោះ យី មិនទាន់​ស្គាល់​ត្រកូល នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ជា​បក្សពួក ” កំពុង​រត់គេចខ្លួន “​។ បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​៥​នាក់​កំពុង​ស្ថិតក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​ឃិន គ​ន្ធា​