មណ្ឌលគិរី៖នៅរសៀលថ្ងៃទី០៨ខែមេសាឆ្នាំ២០១៦នេះ ប្រតិភូចំនួន៣ខេត្ត នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញហ្វឿក បានអញ្ជើញមកអបអរសាទរ ជូនពរដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទូរទាំងខេត្តមណ្ឌលគិរី នាឱកាសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ឆ្នាំវកសប្តស័កព. ស២៥៥៩ ដែលឈានចូលមកដល់ខាងមុខនេះ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបានខេត្តមណ្ឌលគិរី បានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណចំពោះខេត្តភាគីមិត្តនៃសាធាណៈរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសជិតខាង ដែលបានចំណាយពេលវេលា ដ៏មមាញឹកមកចូលរួមអបអរសាទរ និងជូនដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំបីប្រភេទ និងប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងនាពេលខាងមុខនេះ ។ ឯកឧត្តមបានបន្ត ក្នុងនាមខេត្តជាប់ព្រំុដែនធ្វើយ៉ាងណាសហការណ៍គ្នាឲ្យបានល្អ ដើម្បីការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ៕ដោយប៊ូស្រា