​​ប្រពន្ធ​មាន​ផ្ទៃពោះ​៥​ខែ​២​នាក់​ប្ដី​ទៅ​ជួល​បន្ទប់ដេក​នៅផ្ទះ​សំណាក់​ធ្វើ​សកម្មភាព​លួច​ទូរទស្សន៍​មិនបាន​សម្រេច ត្រូវ​សមត្ថ​កិ​ច​ប៉ុស្ដិ៍​ឫស្សីកែវ​ឃាត់ខ្លួន

0

 

​ភ្នំពេញ​៖​ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​រួម​និង​ប្ដី ដោយ​អត់លុយ​ចាយ​​ចូលឆ្នាំ​ខ្មែរ បាន​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​ដើម្បី​ដេក រួច​ធ្វើ​​សកម្មភាព​លួច​សម្ភារៈ​រួម​និង​ទូរទស្សន៍​១​គ្រឿង​បានសម្រេច ក៍​ត្រូវ​ម្ចាស់ផ្ទះ​សំណាក់​ឃើញ​ទាន់​រាយការណ៍​ជូន​នគរ​បា​ល​ប៉ុស្ដិ៍​ឫស្សីកែវ​ឲ្យ​ឃាត់ខ្លួន​សាកសួរ​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​នៅត្រង់ចំណុច​ផ្ទះ​សំ​ណា​
​ក់​បឹង​កំសាន្ត ផ្លូវ​បេតុង ក្រុមទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​​លោក តូច គឹម​សុង នាយប៉ុស្ដិ៍​ឫស្សីកែវ​បាន​ប្រាប់​អ្នក សារព័ត៌មាន​ថា បុរស​ជា​ប្ដី​ដែល​ត្រូវ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​មានឈ្មោះ​តាំង ប៊ុន​តេង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រីឯ​ស្ត្រី​សង្ស័យ​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​៥​ខែ​និង​មានឈ្មោះ​សរ លាភ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មានមុខរ​បរក​ម្មា​ការ​នី​រោងចក្រ ស្នាក់នៅ​នៅផ្ទះ​ជួល សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​សំណាក់​មានឈ្មោះ ជុំ ម៉ា​រ៉ា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។​photo_2016-05-11_11-43-43 photo_2016-05-11_11-43-39 photo_2016-05-11_11-43-36 photo_2016-05-11_11-43-34

​នាយប៉ុស្ដិ៍​ឫស្សីកែវ​លោក តូច គឹម​សុង បាន​ប្រាប់ទៀតថា
​មុនពេល​កើតហេតុ ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​
​បានមក​ជួល​បន្ទប់​ផ្ទះសំណាក់​ខាងលើ​ដើម្បី​ដេក រួច​ក៍​ធ្វើ សកម្មភាព​លួច​ដោះយក​ទូរទស្សន៍​ចំនួន​១​គ្រឿង​រួមទាំង​សម្ភារៈ​មាន​កាបូប​ដាក់​សំលៀកបំពាក់​ចំនួន​១ ក៍​ត្រូវបាន​ម្ចាស់​
​ផ្ទះសំណាក់​ដែលជា​ជនរងគ្រោះ​ឃើញ​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​ឫស្សីកែវ​រួមសហការ​ណ៍​និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្រពន្ធ​ភ្លាម​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​រួច​បម្រុង​រត់គេច​ខ្លួន​ដើម្បី​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​ឫស្សីកែវ​តែម្ដង ។​លោក​តូច គឹម​សុង បាន​បញ្ជាក់ថា ក្រោយ​ធ្វើការ​សាកសួរ​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​ឆ្លើយ​សារភាពថា ដោយសារ​អត់​មាន​លុយ​ចាយ​ចូល ឆ្នាំ​ខ្មែរ​នេះ និង​ប្រពន្ធ​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ​ទៀត ទើប សម្រេច​ចិត​ចូលទៅ​ជួល​បន្ទប់ដេក​ដើម្បី​លួច​តែម្ដងទៅ ។​

​លោក តូច គឹម​សុង បានបញ្ជាក់​ទៀតថា ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ដោយឡែក​ចំពោះ​ទូរទស្សន៍​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ​ស្រាវជ្រាវ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផងដែរ ៕​ហាស់ កំសាន្ដ​