ខេត្តស្វាយរៀង៖ លោកជំទាវម៉ែនសំអនឧបនាយករដ្នមន្ត្រីនិងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រឹទ្ធសភានិងអធិការកិច្ច អញ្ជើញជាគណះអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀងដែលមានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំងប្រាំបីនិងតាមមន្ទីរនានាជុំវិញខេត្តនិងមានការចូលរួមពីភ្ញៀងវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀងគឺខេត្តទ្បុងអាននិងខេត្តតៃនីញ។ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០១៦ស្ថិតនៅសាលប្រជុំសណ្ឋាគាទន្លេវ៉ៃគោក្រុងស្វាយរៀង។លោកជំទាវឧបនាយករដ្នមន្ត្រីម៉ែនសំអនបានមានប្រសាសន៍ថាក្នុងរយះពេលមួយឆ្នាំនេះថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីរាជការជុំវិញខេត្តស្វាយរៀងបានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញទទួលបានជោគជ័យមួយកំរិតនិងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៦។ក្នុងនាមលោកជំទាវផ្ទាល់សូមធ្វើការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជុំវិញខេត្តហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំវក អដ្ឋស័ក ព ស២៥៦០គ ស២០១៦នេះសូមជូនពរអោយទទួលបានសិរសីសួស្តីឆ្នាំថ្មីនូវពុទ្ធពរទាំបួនប្រការនិងសំរេចបានជោគជ័យគ្រប់ភារកិច្ចកក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្នមន្ត្រីបានដឹកប្រទេសតាំងពីបាតដៃទទេប្រែក្លាយអោយមានការរីកចំរើននិងការអភិវឌ្ឌន័លើគ្រប់វិស័យនិងមានសុខសន្តិភាពពេញល្បីរន្ទឺលើឆាកអន្តរជាតិ។លោកជំទាវម៉ែនសំអនបានបន្តទៀតថារាជរដ្ឋាភិបាលបានគៀងគអ្នកវិនិយោគក្នុងនិិងក្រៅប្រទេសមកបន្តាក់ទាន់រកសុីដូចជាខេត្តស្វាយរៀងយ។