ដោយចាន់ ធី-ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៨១៥នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានប្រជុំត្រួតពិនិត្យការងារអនុវត្តន៍ត្រីមាសទី១លើកទិសដៅការងារត្រីមាសទី២និងប្រគល់ភារកិច្ចការពារបុណ្យចូលឆ្នាំប្រពៃណីយ៏ខ្មែរ ក្រោមអធិបតីភាព លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង។ក្នុងនោះ លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការ បានប្រគល់នូវថវិកាចំនួន៣ ០៥០០០០(បីលានប្រាំមុឺនរៀល)និងអង្ករមួចំនួន៩៤៥គីឡូក្រាម ដើម្បីលើកទឹកចិត្ត ក្នុងនោះលោកមេបញ្ជាការ៣នាក់ក្នុងម្នាក់ៗទទួលបានអង្ករ៧៥គីឡូក្រាមថវិកាចំនួន២០មុឺនរៀល នានាយរងអហស្រុក១២នាក់ក្នុងម្នាក់ៗទទួលបានអង្ករ៤៥គីឡូក្រាម ថវិកាចំនួន១០មុឺនរៀល កំលាំងអន្តរាគមន៍១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥មុឺនរៀល គ្រួសារពលីមរណ:ចំនួន៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៤៥គីឡូក្រាម ថវិកា១០មុឺនរៀល ក្មេងកំព្រាចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥មុឺនរៀលផងដែរ៕