លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ចបាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមគ្រូពេទ្យ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា

0

​ភ្នំពេញ​៖ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅតែ​បន្ដ​គាំទ្រ​រាល់​សកម្មភាព​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្ដ​ស្វាយរៀង​។​

​លោកជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​ថ្លែង​បញ្ជាក់​ដូចនេះ ក្នុងឱកាស​ដែល​លោកស្រី​ផ្ដល់​កិ​ត្ដិ​យស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំ ណេះ​សំ​ណា​ល​ជាមួយ​ក្រុមគ្រូពេទ្យ​ស័​គ្រ​ចិ​ត្ដ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ដ​ស្វាយរៀង នៅ​រសៀល​ថ្ងៃទី​០៨ ខែមេសា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បន្តថា «​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ​ស័​គ្រ​ចិ​ត្ដ​នេះ ពិតជា​បានផ្ដល់​សេវា ចុះ​ពិនិត្យ និង ធ្វើការ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​ជនបទ ដោយ​មិន​គិតថ្លៃ និង​បាន​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​»​។​photo_2016-05-11_11-58-15 photo_2016-05-11_11-58-19 photo_2016-05-11_11-58-22 photo_2016-05-11_11-58-24 photo_2016-05-11_11-58-12 photo_2016-05-11_11-58-10

​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ ម៉ែន សំអន
គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា ដែលមាន​លោក ឌី វិជ្ជា ជា​ប្រធាន បាន​ចុះ​ពិនិត្យ និង ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ទីទាល់​ក្រីក្រ​ដោយ​សប្បុរសធម៌​។​​លោកជំទាវ បាន​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ទី​៣ ដែលមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា លើ​គ្រប់​វិស័យ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។ ទន្ទឹមនឹងនោះ ការលើកកម្ពស់​ការផ្ដល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ជនក្រីក្រ​ស្ត្រី និង​កុមារ​ត្រូវបាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​២០១៦-២០២០ ជា​លទ្ធផល​រាជរដ្ឋាភិបាល​សម្រេច បាន​នូវ​សមិទ្ធិផល ដ៏​ធំធេង​ដូចជា​ការបញ្ចប់​សង្គ្រាម​និង​ទទួល បាន​សុខសន្តិភាព​ពេញលេញ​។​សូមបញ្ជាក់ថា ថ្មីៗ​នេះ សកម្មភាព​របស់​ក្រុមគ្រូពេទ្យ​ស័​គ្រ​ចិ​ត្ដ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចុះ​ពិនិត្យ​ព្យាបាល ជំងឺ​ជូន​ប្រជា ពលរដ្ឋ​ទីទាល់ក្រ ដោយ​ឥត​គិ​ថ្លៃ មាន​ចំនួន ១០៨៣០ គ្រួសារ មកពី​៩ ភូមិ ក្នុងស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​៕