ខេត្តកំពង់ឆ្នាំង៖ ឥវ៉ាន់ជាសម្ភារៈប្រើប្រាស់នាំចូលមកពីប្រទេសថៃមួយរថយន្តធំ គេចពន្ធ និងសត្វអណ្តើកធំៗ៦ការ៉ុង ត្រូវរថយន្តធំមួយគ្រឿងលួចទម្លាក់ចោល បន្ទាប់ពីសមត្ថកិច្ច
នគរបាលសេដ្ឋកិច្ចខេត្ត និងមន្ត្រីសាខាគយខេត្តនាំគ្នាប្រដេញចាប់ ដោយសារតែគេមិន
ចូលបង់ពន្ធ។ ករណីបង្ក្រាបអំពើគេចពន្ធនេះបានធ្វើឡើងតាំងពីម៉ោង៨និង៣០នាទីព្រឹក
រហូតដល់ម៉ោង១២និង៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចរកឃើញឥវ៉ា
ន់ទាំងអស់នោះ នៅក្រោយភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលប្រ
ឆាំងបទល្មើស ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបករណីនេះបានអោយដឹងថា៖ ក្រោយពីទទួ
លបានព័ត៌មានពីមន្ត្រីសាខាគយនិងរដ្ឋាករប្រចាំខេត្ត លោកបានសហការបញ្ចេញកម្លាំង
នគរបាលសេដ្ឋកិច្ចខេត្ត ចេញល្បាតរុករក រហូតដល់ម៉ោង១២និង៣០នាទី ទើបរកឃើញ
ឥវ៉ាន់ទាំងនេះដែលម្ចាស់រថយន្តបានទម្លាក់ចោលនៅក្រោយភូមិទួលក្រឡាញ់ និងចាប់បានព្រូរថយន្តម្នាក់ដែលគេអោយចាំឥវ៉ាន់ ឈ្មោះ អឿន សំណាង អាយុ២២ឆ្នាំ រស់នៅខេត្តព្រៃវែង ដែលគេទើបតែធ្វើជាកម្មរអោយគេបាន៧ថ្ងៃប៉ុណ្ណោះ មិនដឹងអីទេ។
ចំពោះឥវ៉ាន់គេចពន្ធទាំងអស់នោះត្រូវបានសមត្ថកិច្ច ដឹកយកមករក្សាទុកនៅក្នុងទីស្នាក់ការគយនិងរដ្ឋាករខេត្ត នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ចំណែកសត្វអណ្តើកធំៗ (ដែលក្នុង១ក្បាលៗមានទម្ងន់ជិត៧គីឡូ ) ចំនួន៦ការ៉ុង មានប្រមាណជាង២០ក្បាល ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសុំយោបល់ថ្នាក់លើយកទៅព្រលែងនៅកន្លែងព្រៃមានសុវត្តិភាព។
លោក ដារ៉ា មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ មុនពេល
បង្ក្រាបករណីខាងលើនេះ នៅពេលព្រឹកមានរថយន្តម៉ាក IZUSU ធុនធំភ្លៅ៥បានដឹកឥវ៉ា
ន់ថៃពីប៉ោយប៉ែតទៅក្រុងភ្នំពេញ មកដល់ស្នាក់ការគយខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្ត
មិនបានឈប់អោយមន្ត្រីគយត្រួតពិនិត្យឡើយ ទើបសមត្ថកិច្ចសហការគ្នាដេញតាម។
លោកបានបញ្ជាក់ថា៖ ឥវ៉ាន់គេចពន្ធទាំងនោះមាន ៖ កន្ទេលនីឡុងថៃ ធុងទឹកកក កម្រាលពូក និងសំភារៈគ្រឿងជ័រមួយចំនួនទៀត ដែលត្រូវបង់ពន្ធថោកៗប៉ុណ្ណោះ។ សំភារៈទាំងអស់នេះ ត្រូវបានមន្ត្រីសាខាគយ កសាងឯកសាររាយការណ៍ជូនទៅ អគ្គនាយកដ្ឋា នគយនិងរដ្ឋាករ ដើម្បីប្រកាសអោយម្ចាស់ចូលខ្លួនមកបង់ពន្ធគយ និងផាកពិន័យតាមផ្លូវច្បាប់ បើមិនចូលខ្លួនមកបង់ពន្ធទេនោះនិងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៕