ស្ទឹងត្រែង៖នៅក្នុងសារលិខិត្យផេច សម្តេចតេជោបានសូមចូលរួមចែករំលែកនូវការលំបាកដល់បងប្អូនដែលជួបប្រទះរងគ្រោះដោយសារភ្លើងឆេះផ្សារនៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។សម្តេចតេជោបានបញ្ជាឱ្យអភិបាលខេត្តធ្វើការរៀបចំសម្រួលការងារសម្រាប់បងប្អូនក្នុងដំណាកាដំបូង។
ក្នុងសារលិខិត្យបន្តថានៅម៉ោង៥ក្បែរភ្លឺ សម្តេចតេជោបានបញ្ជាឱ្យនាយឧត្តមសេនីយខ្វាន់ ស៊ាមអគ្គបញ្ជាការរងកងទ័ពនិងជាមេបញ្ជាការកងវិស្វកម្មបញ្ជូនកម្លាំងចុះសិក្សាសំរាប់សាងសង់ឡើងវិញ។សម្តេចតេជោបានធានាចំពោះបងប្អូនថា សម្តេចនិងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅពេលឆាប់បំផុត។
ក្រោមការបញ្ជារបស់សម្តចតេជោហ៊ុន សែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៩ខែមេសានេះ លោកម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំមួយរវាងអាជ្ញាធរនិងអាជីវករ ដើម្បីរកដំណោះស្រាយរៀបចំកន្លែងលក់ដូរដំណាក់ការដំបូងជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថាលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វិដែលបានកើតឡើង លោកសូមចែករំលែកនូវការលំបាករបស់បងប្អូនអាជីវករ ក៏ដូចជាប្រមុខរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូចំពោះបងប្អូនប្រជាពលរដ្ឋ លោកនិងរៀបចំកន្លែងលក់ដូរ ជូនបងប្អូនអាជីវករទៅតាមសំណើរ លោកនិងរៀបចំគណៈកម្មការ និងឱ្យបងប្អនជ្រើសរើសដំណាងអាជីវករ៣រូប ដើម្បីងាយស្រួលក្នុងការរៀបចំកន្លែងលក់ដូរ ដំណាក់ដំបូង និងសំណូមពរក្នុងការរៀបចំសាងសង់ផ្សារថ្មី ទៅតាមចំនួនតូបដែលមានចំនួន១.២២០តូប ដែលត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថានៅក្នុងការរៀបចំកន្លែងលក់ដូរថ្មីនេះ សូមបងប្អូនអាជីវករត្រូវចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំសណ្តាប់ធ្នាប់ បរិស្ថានឱ្យបានល្អប្រសើ ហើយនៅក្នុងដំណាក់ដែលអាជីវករជួបកាលំបាកនេះ លោកមិនឱ្យមានការបង់ពន្ធ យកភាស៊ីពីបងប្អូនឡើយ បើសិនជាមានអ្នកទារ ត្រូវរាយការណ៍ជូនលោក។ដោយឡែកអ្នកដែលរងគ្រោះដោយគ្រោះអគ្គីភ័យក្នុងផ្សារខេត្តស្ទឹងត្រែងលោកនិងស្នើដល់ធនាគារក្នុងខេត្ត ពន្យាការបងប្រាក់ បញ្ចុះការប្រាក់ និងអ្នកដែលត្រូវខ្ចីប្រាក់ បង់ការក្នុកំរិតទាប។លោកបន្តថាក្រោយពីសាងសង់តូបរួចរាល់គ្រប់ចំនួន១.២២០តូប អ្នកដែលមានតូបមួយ មានតូប២តូប៣និងប្រគល់ជូនបងប្អូនអាជីវករវិញគ្រប់ចំនួន។
លោកសុខ គាដំណាងអាជីវករបានលើកឡើងថាពួកគាត់សូមឱ្យអាជ្ញាធររៀបចំកន្លែងលក់ដូរនៅជិតផ្សារ ហើយបើឱ្យពួកគាត់ចាកចេញឆ្ងាយនោះ គាត់មិនទៅទេ ព្រោះផ្សារនេះពួកគាត់បានរកស៊ី២០ឆ្នាំ៣០ឆ្នាំហើយ ហើយពួកគាត់បានសំណូមពរសុំលក់នៅសួនច្បារខាងមុខផ្សារធំ និងនៅកន្លែងបេនឡាមាត់ទន្លេ ទំរាំផ្សារសាងសង់រួចរាល់។ក្រៅពីនោះដំណាងអាជីវករបាន សុំស្នើសាងសង់តូបទៅតាមតូបចាស់របស់ពួកគាត់។
ដំណាងអាជីវករបានបន្តថានៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនេះ ពួកគាត់បានទិញឥវ៉ាន់សំរាប់លក់ថ្ងៃចូលឆ្នាំហើយត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារអគ្គីភ័យបានលេបត្របាក់ស្ទើអស់ពីខ្លួន និងអ្នកខ្លះត្រូវជំពាក់ធនាគារថែមទៀត។ក្នុងរណីឆេះផ្សារនេះ ក្រុមអាជីករបាននិយាយថាហាក់បីដូចមិនប្រក្រតីដោយសារចរន្តភ្លើក្នុងផ្សារនៅពេលយប់បានបិទអស់ហើយ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវទៅលើអ្នកវិនិយោគផ្សារនិងក្រុមសន្តិសុខដែលយាមផ្សារនេះ បណ្តាលឱ្យឆេះបាត់បងទ្រព្យសម្បត្តិ ពួកគាត់អស់ជាច្រើនម៉ឺនដុល្លាពួកគាត់មានគម្រោងនិងដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ក្នុងករណីខាងលើនេះ។
ក្រុមអាជីវករក៏ដូចប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្សារ បានឃើញនៅសារលិខិត្យក្នុងផេចសម្តេចតេជោថានិងសាងសង់ផ្សារថ្មីឡើងវិញ នៅក្នុងពេលឆាប់បំផុត ពួកគាត់មានសេចក្តីត្រេអរយ៉ាងខ្លាំង និងបានថ្លែអំណរអរគុណ ចំពោះសម្តេចតេជោដែលបានគិតគូរដល់ពួកគាត់ និងសូមគាំទ្រសម្តេចធ្វើការដឹកនាំនាវាកម្ពុជា ជារាងរហូត៕
ងិន លីម