ចិន​បរិហារ​អាមេរិក​ដែល​ចោទ មន្ដ្រី​យោធា​ចិន​ថា​ជា​ចោរ​តាម​ប្រព័ន្ធ អ៊ិន​ធើ​ណេ​ត​

0

​( រូបភាពវីដេអូ) ប្រទេស​ចិន​បានប្រកាស​បរិហារ​រិះ គន់​អាមេរិក​ប្រឆាំងនឹង​ការចោទប្រកាន់ មន្ដ្រី​យោធា​ចិន​៥​រូប​ពីបទ​លួច​តាម ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។ ទីក្រុង​ប៉េកាំង​បាន និយាយថា ខ្លួន​មិនដែល​បាន​ចូលរួម ឬ​ចូល​រួមការ​លួច​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ ណេ​ត​ដូច​ការចោទប្រកាន់​នោះទេ និង​ថា ការចោទប្រកាន់​នេះ​នឹង​ធ្វើឱ្យ​ល្អក់កករ ដល់​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេស ទាំងពីរ ។​ ​នៅមុននេះ​បន្ដិច អគ្គ​រដ្ឋអាជ្ញា​អា​មេ រិ​ក លោក​Eric Holder បាន​ថ្លែងថា ការ​លួច​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​តរបស់ មន្ដ្រី​យោធា​ចិន​នេះ​ជា​សកម្មភាព បំពាន់​យ៉ាង​ធ្ងន់ ។

ព្រះរាជអាជ្ញា​អាមេរិក បាន​បញ្ជាក់ថា មន្ដ្រី​យោធា​ចិន​ទាំងនេះ បាន​លួច​ឯកសារ​ផ្ទៃក្នុង និង​ការណ៍​សម្ងាត់ របស់​ក្រុមហ៊ុន​ចំនួន​៥ ព្រមទាំង​លួច ចេញពី​សហព័ន្ធ​ពលកម្ម​ផងដែរ​។ ប៉ុន្ដែ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ច្រាន ចោលការ​ចោទប្រកាន់​ទាំងនេះ ហើយ បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​កែតម្រូវ កំហុស​របស់ខ្លួន ហើយ​លុប​ចោលការ ចោទប្រកាន់​ទាំងនោះ​ជា​សាធារណៈ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Qin Gang ស្រង់​សម្ដី​ដោយ ស៊ីន​ហួម​ក​ចុះផ្សាយ​ថា ការចោទប្រកាន់ ខាងលើនេះ​ពុំមាន​មូលដ្ឋាន​ច្បាស់លាស់ និង​ស្ថិតនៅក្នុង​ផែនការ​អាក្រក់​ណាមួយ ផ្សេង​វិញ​យ៉ាងពិត​ប្រាកដ​។ លោក​បន្ដថា ប្រទេស​ចិន​បានសម្រេច​ផ្អាក​សកម្មភាព ក្រុមការងារ​ចិន អាមេរិក​ស្ដីអំពី​ចោរ កម្ម​តាម​អ៊ិន​ធើ​ណេ​ត​ដែល​ទើប​បង្កើត ឡើង​កាលពី​ខែមេសា ឆ្នាំ​២០១៤​។​

លោក​Qin Gang​បាន​បន្ដថា «​ដោយ ពុំ​ស្មោះត្រង់​ពី​ភាគី​អាមេរិក​នៅក្នុង​ការ ដោះស្រាយ​បញ្ហា​ទាំងឡាយ​ទាក់ទង​នឹង សន្ដិសុខ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​តាម រយៈ​ការពិភាក្សា និង​កិច្ច​សហ​ប្រតិ​ប​ត្ដិ ការ​នោះ ភាគី​ចិន​សម្រេច​ផ្អាក​សកម្ម ភាព​ក្រុង​ការងារ​ចិន​-​អាមេរិក​ស្ដីអំពី ការ​លួច​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​»​។​ ​ប្រទេស​ចិន​តែង​ទទូចថា ចិន​ខ្លួនឯង នោះទេ​ដែលជា​អ្នករងគ្រោះ​នៅក្នុង​ការ លួច​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​, ការ​លួច ថត​សំឡេង និង​សកម្មភាព​ឈ្លប​យក ការណ៍​ពី​អាមេរិក ។ ​លោក​Qin បាន​ថ្លែងថា ជាថ្មី​ម្ដងទៀត យើង​សូម​ជំរុញ​យ៉ាងខ្លាំង​ដល់​ភាគី អាមេរិក​ពន្យល់​ឱ្យបាន​ច្បាស់លាស់​នូវ​អ្វី ដែល​អាមេរិក​បានធ្វើ ហើយ​ត្រូវតែ បញ្ឈប់​សកម្មភាព​ទាំងនោះ​ជាបន្ទាន់​។ លោក​បាន​ព្រមាន​ថា ចិន​នឹង​តបត​ធ្ងន់ ជាង​នេះ ប៉ុន្ដែ​លោក​មិនបាន​ធ្វើ​អត្ថា ធិ​ប្បាយ​លម្អិត​នោះទេ​។​ ​

លោក Holder បាន​និយាយថា គណៈ កម្ម​ការវិនិច្ឆ័យ​បាន​ចោទប្រកាន់​ការធ្វើ ចារកម្ម​របស់​ជនជាតិ​ចិន​លើកដំបូង ដែល​បានធ្វើ​សកម្មភាព​ចូលទៅ​លួច តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ដោយ​គោលដៅ គឺ​ទីតាំង​ពាណិជ្ជកម្ម​អាមេរិក​។ ​លោក​Holder​បាន​លើកឡើងថា​ក្រុម ហ៊ុន​ដែល​រង​ការ​លួច​តាម​ប្រព័ន្ធ​អ៊ិន ធើ​ណេ​ត​ពី​មន្ដ្រី​យោធា​ចិន​នោះ​មាន ក្រុមហ៊ុន Westinghouse Electric, ក្រុមហ៊ុន US Steel, ក្រុមហ៊ុន Alcoa Inc, ក្រុមហ៊ុន Allegheny Techno-logies, ក្រុមហ៊ុន SolarWorld និង US Steelworkers Union ។​ ​

លោក​Holder បាន​ថ្លែងថា «​ការ​លួច នេះ​គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅពី​អត្ថ ប្រយោជន៍​ដល់​ក្រុមហ៊ុន​រដ្ឋ​ចិន និង​ផល ប្រយោជន៍​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស ចិន ហើយ​ដែល​ពង្រីក​ការវិនិយោគ​នៅ អាមេរិក​នោះឡើយ​» ។​ ​អាមេរិក​បាន​បញ្ជាក់ថា មន្ដ្រី​យោធា ចិន​ដែលមាន​ឈ្មោះ​Wang Dong, Sun Kailiang, Wen Xinyu, Huang Zhenyu, និង Gu Chunhui ដែល​ពួកគេ ស្ថិតនៅក្នុង​អង្គភាព​៦១៣៩៨​នៃ​កង ទ័ព​រំដោះប្រជាជន​ចិន​នោះ​ជា​អ្នក​ស្ថិត នៅក្រោម​ការចោទប្រកាន់​។​ ​មន្ដ្រី FBI បានឱ្យដឹងថា ការ​លួច តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ខាងលើនេះ​ផ្ដើម ឡើង​តាំងពី​ឆ្នាំ​២០០៦​រហូតដល់​ឆ្នាំ ២០១៤​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍ ក្រុមហ៊ុន និង​ប៉ះពាល់​ដល់​ជនរងគ្រោះ ជាច្រើន