​គូ​ស្វាមីភរិយា​ថ្មី កាន់តែ​ច្រើនឡើង​ថែមទៀត ដែល​បានទទួល​ភាព​រីករាយ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា !​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)

0

​សៀមរាប​: ចាប់ពី​ដើមឆ្នាំ​២០១៦​មក មាន​គូ​ស្វាមីភរិយា​ថ្មី​ប្រមាណ​ជា ៧ ០០០​គូ រួចមកហើយ ដែល​បាន​ផ្ញើ​ឆ្នោត​ផ្សងសំណាង​មកកាន់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) ។ នេះ​ជា​ឆ្នាំ​ទី​៣ នៃ​កម្មវិធី​អាពាហ៍ពិពាហ៍​ឈ្នះ​រង្វាន់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) ។ ដើម្បី​បាន​ចូលរួម​កម្មវិធី​ពិសេស​នេះ ដោយ​គ្រាន់តែ​គូ​ស្វាមីភរិយា​ថ្មី​ដែល​រៀប​អាពាហ៍ពិពាហ៍ ឬ​គ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​បាន​ជាវ​ផលិតផល​ចម្រុះ​របស់​ក្រុមហ៊ុន​ក្នុង​ចំនួន​កំណត់​ណាមួយ ដែល​ត្រូវ​ទទួលបាន​សន្លឹកឆ្នោត​ចូលរួម​ផ្សងសំណាង ។​
នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ដោយ កញ្ញា ឡាវ ស្រី​ដែ​ត ប្រធាន​ផ្នែក​ផ្សព្វផ្សាយ និង​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​នា​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ ក្នុងឱកាស​ចាប់ឆ្នោត ប្រកាស​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​ចំនួន​២៤​គូ លើក​ទី​២ នៅ​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល ក្រុង​សៀមរាប ។ កញ្ញា ឡាវ ស្រី​ដែ​ត បាន​ឲ្យ​ដឹង​បន្ថែមថា ៖ រង្វាន់​ផ្សងសំណាង​ទាំងនោះ​រួមមាន ម៉ូតូ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់ ទូរ​ទឹកកក និង ម៉ាស៊ីនថតរូប ។ ជាមួយ​ការចាប់​រង្វាន់​ផ្សងសំណាង​នោះ កញ្ញា​ប្រធាន​ទីផ្សារ​រូបនោះ ក៏បាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការចាប់​រង្វាន់​លើក​ទី​១ សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ២៤​គូ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​(​រាជធានី​ភ្នំពេញ​) ហើយ​ក្រុមហ៊ុន មាន​គម្រោង​ចាប់ឆ្នោត​ផ្សងសំណាង​នេះ ជា​លើក​ទី​៣ នា​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ ចំនួន​២៤​គូ​បន្តទៀត នៅ​ផ្សារ​ទំនើប​បូរី​ថ្មី ក្រុង​បាត់ដំបង ។ DSC_0987 DSC_0986 DSC_0985
កញ្ញា ឡាវ ស្រី​ដែ​ត ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នោះ ក៏បាន​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា ៖ អតិថិជន ដែលជា​គូ​ស្វាមីភរិយា​ថ្មី​រៀប​អាពាហ៍ពិពាហ៍ ដែល​បាន​ជាវ​ភេសជ្ជៈ​ចម្រុះ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​មានឱកាស​ឈ្នះ​រង្វាន់​ពីរដង ដែល​ការ​ឈ្នះ​រង្វាន់​លើក​ទី​១ គឺ​ដោយ​ការ​កោស​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​ភ្លាមៗ ដូចជា ដំណើរ​ក្រេប​ទឹកឃ្មុំ​រយៈពេល ២​យប់ ៣​ថ្ងៃ គូ​ប៉ុង​សម្រាប់​ចាក់​សាំង គូ​ប៉ុង​សម្រាប់​ពិសា ភី​ហ្សា និង ធុង​ទឹកកក កូ​កា​-​កូ​ឡា ៕​ដោយ​គឿន​វេត​