​អ្នកបើក​សាំ​យ៉ុង​បង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស​ពី​នាក់​ធ្ងន់ធ្ងរ​ត្រូវ​ព្រះរាជអាជ្ញា​បង្គាប់​ឲ្យ​ចាប់ខ្លួន​

0

 

​ខេត្តពោធិ៍សាត់​៖​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បាន​បាន​ទៅបុក​ក្មេង​ជិ​កង់​ឌុប​គ្នា​ពី​នាក់​បណ្ដាល​ឲ្យ​រងគ្រោះ​ពិ​ករ​ភាព​អចិ​ន្ត្រៃ​ដោយ​ម្នាក់​បាក់​ភ្លៅ​នឹង​ម្នាក់ទៀត​បែកក្បាល​ហើយ​ជនបង្ករ​គ្រោះថ្នាក់​នេះ​ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្ត​ឲ្យ​ចាប់ខ្លួន​បំពេញ​និតិ​វិធី​។​ហេតុការណ៍​នេៈ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១០​និង​៣៦​នាទី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦​នៅលើ​ផ្លូវ​លេខ​១៥៥​ក្នុង​ភួ​មិ​អូរ​បាក់​ត្រា ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​។​​មន្ត្រីនគរបាល​មូលដ្ឋាន​ឃុំ​ព្រ​ងឹល​បាន​និ​យា​ថា​៖​មាន​រថយន្ត​មួយគ្រឿង​ព័​ណ៍​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​ពោធិ៍សាត់​2A.01-89​ប្រភេទ​រថយន្ត​សាំ​យ៉ុង​បានធ្វើ​ចរាចរណ៍​ពី​ជើង​ទៅ​ត្បូង​លើផ្លូវ​លេខ​១៥៥ ដោយ​ល្បឿន​លឿន​ស្រាប់តែ​ទៅដល់​ចំនុច​ខាងលើ​ក៍បាន​ទៅបុក​នឹង​កង់​ក្មេង​កំពុងបើក​ឌុប​គ្នា​ដែល​ឆ្លងថ្នល់​បណ្ដាល​ឲ្យ​ម្នាក់​ឈ្មោះ មេន មំ​ុ​អាយុ​១២​ឆ្នាំ របួស​បាក់​ភ្លៅ​នឹង​ម្នាក់ទៀត​ឈ្មោះ ឃឿ​ម ដា​អាយុ​១១​ឆ្នាំ រង​បួស​បែកក្បាល​អ្នក​ទាំងពី​រស់នៅ​ភួ​មិ​ខ្ទោ​ង​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។​65269cb33da239da7591d34d9cfa72cf 7cdb01691e3bdc095b8ff14aed8782d7 3b309345d14854b9d807371c147feccf

​មន្ត្រី​ដដែល​នោះ​បន្តថា​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​ដែល​អាច​បង្ករ​ឲ្យ​ពិការភាព​អចិ​ន្ត្រៃ​ទាំង​វ័យក្មេង​ទៀតផង​ហើយ​ក្រោយពេល​មាន​ឧប្បហេតុ​បង្ករ​ដោយ​អ្នកបើករថយន្ត​ខាងលើនេះ​ភ្លាម​លោក​ព្រះរាជអាជ្ញា ខេត្ត​តន់​សី សហ​តេជ​ក៍បាន​បញ្ជារ​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​និតិ​វិធី ៕