កំពង់ធំ= នៅវេលាម៉ោង12,15នាទីថ្ងៃទី09ខែមេសាឆ្នាំ2016 មានករណីគ្រោៈថ្នាក់ចរាចរណ៌មួយកើតឡើងត្រង់ចំនុចផ្លូវបំបែកជាបួនលើផ្លូវជាតិ លេខ6 ភូមិតាចរ ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ រវាងរថយន្តនិងម៉ូតូបណ្តាលអោយ (ស្លាប់មនុស្ស02នាក់ ប្រុស01នាក់ស្រី01នាក់និងចូចខាតម៉ូតូ01គ្រឿង – បង្កឡើងដោយរថយន្តម៉ាកTOYOTAពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AE4185ដឹកអ្នកដំណើរ (របស់ក្រុមហ៊ុនហ្គ្រីនអ៊ីហ្គលអ៊ិចប្រេសខូអិធីឌី)
អ្នកបើកបររថយន្ដចុៈរត់គេចខ្លួនបាត់ក្រោយពីបើកទៅបុកម៉ូតូម៉ាកវ៉េវពណ៌ក្រហមគ្មានស្លាកលេខជិៈគ្នា2នាក់ បើកបរដោយឈ្មោៈ ខុន ឃាន់ភេទប្រុសអាយុ31ឆ្នាំរស់នៅភូមិអូអង្គ ឃុំសាគ្រាមស្រុកប្រាសាទបល័ង្គខេត្តកំពង់ធំ(ស្លាប់និងកន្លែង)និងអ្នករួមដំណើរជាប្រពន្ធឈ្មោៈ ជុំ ប៉ុច ភេទស្រីអាយុ30ឆ្នាំរស់នៅភូមិឃុំជាមួយ គ្នា(ស្លាបនិងកន្លែងកើតហេតុ) សាកសសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯម៉ូតូនិងរថយន្តនៅកន្លែងហេតុ ប៉ូលីសចរាចរណ៍កំពុងធ្វើការវាស់វែងទើបឈានដល់ ការសន្និដ្ឋានថា មូលហេតុរថយន្តបើកត្រង់តាមផ្លូវជាតិម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន៕