រថយន្ដ​កូរ៉េ​២​តោន កន្លះ​បុក បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​

0

កំពង់ធំ =កាលវេលាម៉ោង8និង44ព្រឹកថ្ងៃទី10ខែ04ឆ្នាំ 2016មានករណីយ៍គ្រោះគួអោយភ្ញាក់ផ្អើលមួយបានកើត ឡើងនៅចំណុចផ្លូវគ្រោះក្រហមស្ថិតនៅភូមិត្រពាំង ព្រីង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។បើតាមប្រភពពត័មានសាក្សី បានអោយដឹងថា:មុនពេលកើតគេឃើញរថយន្ត កូរ៉េចំណុះ2តោនកន្លះក្បាលសរទ្រុងខៀវស្លាកលេខ ភ្នំពេញ3C 0865ចេញពីកើតទៅលិចហើយគេឃើញ អ្នកជិះម៉ូតូម៉ាកវ៉េវអាលហ្វាពណ៍ខ្មៅស្លាកលេខកំពង់ធំ1D 4334ចេញពីកន្លែងលក់បរបរ គោលបំណងត្រឡប់ទៅផ្ទះវិញឆ្លងបានពាក់កណ្តាល ផ្លូវស្រាប់តែវាក់អើនិងរថយន្តកូរ៉េ បណ្តាលអោយបុកពេញ ទំហ៊ឹងធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្រោយពីបុកមនុស្សស្លាប់រថយន្តបង្កហេតុបានព្យា យាមបើករត់។
តែដោយសារតែមានការសហការរវាងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រយានិងប៉ុស្តិ៍រដ្ឋបាលឃុំពង់ថ្មទើបស្ទាក់បានរថយន្តបង្កហេតុនៅចំណុចភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ជនរងគ្រោះឈ្មោះ សុខ សុង ភេទប្រុសអាយុ45ឆ្នាំទីលំភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក។ចំណែកម្ចាស់រថយន្តឈ្មោះ សេងចាន់ ថុលភេទប្រុសអាយុ36ឆ្នាំ រស់នៅ ភូមិសយោង ឃុំសូរយោងស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោយមកសមត្ថកិច្ចប្រគល់សាកសព អោយប្រពន្ធនិងសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ចំណែក ម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសន្ទុករង់ចាំដោះស្រាយនៅពេល ក្រោយ៕Image12 Image13