អាជ្ញាធរខេត្តដាំដើមរាំងនៅតាមមាត់ស្ទឹងសៀមរាបដើម្បីកែលំអរសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែល្អប្រសើរថែមទៀត និងត្រួតពិនិត្យមើលនូវការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសុវត្ថភាពមុនពេលចូលឆ្នាំថ្មីខាងមុខនេះSophatNews

0

សៀមរាប៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងក្រុមការងារថ្នាក់ខេត្តបានដាំកូនដើមរាំងនៅតាមមាត់ស្ទឹងសៀមរាបដើម្បីកែលំអរសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែល្អប្រសើរថែមទៀត និងត្រួតពិនិត្យមើលនូវImage6ការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសុវត្ថភាពមុនពេលចូលឆ្នាំថ្មីខាងមុខនេះ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៏ថា មុនថ្ងៃចូលឆ្នាំថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ឬក៏ទូទាំងប្រទេសដើម្បីឲ្យមានភាពល្អប្រសើរក្នុងការធ្វើដំណើរ និងចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៏ ព្រមទាំងគ្រោះមហន្តរាយផ្សេងៗដែលជាយថាហេតុ វាជាកត្តព្វកិច្ចក្នុងនាមជាថ្នាក់ដឹកនាំខេត្តចាំបាច់ត្រូវតែគិតគូដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញកមពីគ្រប់ទិសទីទាំងអស់នៃប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីចូលរួមសប្បាយជាមួយនឹងបុណ្យចូលឆ្នាំថ្មីមហាសង្ក្រាន ឆ្នាំវក នឹងចូលកមដល់នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង ៨ យប់ ដោយបុត្រីទី ៤របស់កបិលមហាព្រហ្មព្រះនាម មណ្ឌាទេវី សោយទឹកដោះស្រស់ អម្ពរពណ៏ខៀវខ្ចីស្រស់ស្រទន់ ជិះសត្វជាយាន្តជំនិះ ដែលជាទំនៀមទំលាប់ប្រពៃណីដ៏យូរលង់កម ធ្វើយ៉ាងណាយើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នត្រៀមលក្ខណ: សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកមក្នុងក្រុងសៀមរាបនាពេលអំឡុងបុណ្យចូលឆ្នាំថ្មីនេះឲ្យមានភាពងាយស្រួលនូវការធ្វើចរាចរណ៏នោះ ខាងគណ:កម្មការយើងបានរៀបចំចាត់ចែងផ្លូវជាច្រើន ដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៏ក្នុងក្រុងនៃការធ្វើដំណើររបស់បងប្អូនទៅតាមស្លាក់សញ្ញាដែលបានកំណត់ទុករួចជាស្រេច នឹងបានរៀបចំសណ្តាប់ធ្នាប់ រក្សានូវសុវត្ថិភាពតាមដងផ្លូវផ្សេងៗនឹងសោភ័ណ្ឌភាពគួរជាទីចាប់អារម្មណ៏។ ដើម្បីកុំឲ្យមានផលបះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវផងដែរ ។ដោយ ស៊ាន សុផាតImage6 Image2 Image4 Image3 Image1