កំពង់ធំ=នៅព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០១៦ ឯកឧត្តម មាស អ៊ុំ មេបញ្ចាការរង យោធាភូមិភាគ៤ទទួលទិសកំពង់ធំ ឧត្តម សេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការសឹករងកំពង់ធំ បានអញ្ចើញជាអធិតីភាពក្នុងពិធីនេះព្រមទាំង នាយទាហាន នាយទាហានរងចំនួន៨១រូបចូលរួមផងដែរ
ក្នុងឪកាសនេះអ្នកដែលត្រួវបានបំពាក់ឋាន្ដនរសក្កិ ចាប់ពី ថ្នាក់វីរសេនីយ៍ត្រីចំនួន៥រូប និង នីនាយទាហាន ចំនួន៩រូប ដូចមានរាយនាមដូចខាងក្រោម ១ លោកវីរសេនីយ៍ ចាន់ ខុំ ២ លោកវីរសេនីយ៍ត្រី យ៉េត ហុន ៣លោកវីរសេនីយ៍ត្រី ប៉ែន ឡន ៤លោកវីរសេនីត្រីយ៍ អ៊ី ឈាង លី ៥ លោកវីរសេនីយ៍ អ៊ូ ឆេងកន និងនាយទាហានចំនួន ៩រូបទៀត គឺ ១ លោកអនុសេនីយ៍ឯក អ៊ូ សុធា ២ លោកអនុសេនីយ៍ឯក វ៉ាន សាខន ៣ លោកអនុសេនីយ៍ឯក សេង សូត្រ ៤ លោកអនុសេនីយ៍ឯក រស់ គឹម ៥ លោកអនុសេនីយ៍ឯក អ៊ុល យឺន ៦ លោកអនុសេនីយ៍ឯក អ៊ុំ ឌឹម ៧ លោកអនុសេនីយ៍ឯក អ៊ិន ប៉ូ ៨ លោកអនុសេនីយ៍ឯកស៊ូ សន ៩ លោកអនុសេនីយ៍ សុខសម្បត្តិ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា សំណេះសំណាល និងផ្ដាំផ្ញើរ នូវចំនុចសំខាន់ៗចំនួន៥ចំនុច គឺ ទី១ នាយទាហាន របស់យើងត្រូវតែជាប្រភពប្រតិកម្មរហ័សដោះស្រាយសភាពការណ៍ដោយម៉ត់ចត់មានសមត្ថកិច្ចគ្រប់គ្រាន់និងសាមគ្គីភាព ទី២ ពេលទទួលបានបទបញ្ចាពីថ្នាក់លើគឺមានសមត្ថភាពសំរេចដើម្បីបំពេញភារកិច្ចដោយជោគជ័យ ទី៣ មេអង្គភាពត្រូវមានភារកិច្ចមើលការខុសត្រូវក្នុងការចិញ្ចឹមទ័ព បង្កើតអោយមានការដាំដុះ ចិញ្ចឹមសត្វ តាមលទ្ធភាពដែលអាចធ្វើបាន ទី៤ មានការទំនាក់ទំនងល្អទាំង៥យ៉ាងជាមួយអាជ្ញាធ័រមូលដ្ឋាន សាមគ្គីភាពល្អសហការជាមួយគ្រប់កងកំលាំង សមត្ថកិច្ចទាំងអស់ ទី៥ ផ្សារភ្ជាប់ខ្លួន មានទំនាក់ទំនងល្អជាមួយអន្ដរជាតិតាមច្បាប់និងបទបញ្ចាថ្នាក់លើ។ 
ឯកឧត្តម មាស អ៊ុំ បានមានប្រសាសន៍ថាសំណេះសំណាលនិងផ្ដាំផ្ញើយដល់ មន្ដ្រីដែលបានទទួលការបំពាក់ឋានរសក្កិ ទាំងអស់យកចិត្តទូកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានដាក់ជូន ហាមដាច់ខាត ក្នុងការចូលរួចបង្កើតបទល្មើសដែលខុសច្បាប់ នាំអោយខូចកិត្តិយស អាក់អោន កេរ្ដិ៍ឈ្មោះក្នុងអង្គភាព ត្រូវរក្សាវិន័យថ្លៃថ្នូរ គោរព បទបញ្ចា អោយបានម៉ឺងម៉ាត់ ៕ប៊ុនរិទ្ធី



































