​លោក​អភិបាលក្រុង​ដូន​កែវ​នាំយក​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​មូលដ្ឋាន​

0

ខេត្ត​តាកែវ ៖ក្នុងនាម​ជាម​ន្ត្រី​មូលដ្ឋាន​ដែលជា​ភ្នែក​ជា​ច្រមុះ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទីទាល់ក្រ​គឺជា​ចំណុច​សំខាន់​មួយផ្នែក​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​យកចិត្ត​ទុក្ខ​ដាក់​។FB_IMG_1460359838512​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ២០១៦ អំណោយ​ជា​អង្ក​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង ឯកឧត្តម​ឡាយ វណ្ណ​: អភិបាល​ខេត្តតាកែវ ត្រូវបាន​លោក​មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ រួម​ដំណើរ​ដោយ​លោក បាន ភារៈ អភិបាលរងក្រុង និង​មន្ត្រី​សាលាក្រុង បាន​យកទៅ​ប្រគល់ជូន​លោកយាយ​ទី​ទល់​ក្រ​និង​មាន​ជម្ងឺ ពីរ​គ្រួសារ រស់នៅ​ភូមិ​ឫស្សី និង ភូមិ​ជ្រោយ​សំរោង សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ដោយ​មួយ​គ្រួសារ​ទទួលបាន​អង្ក​មួយ​ការុង​ស្មើ​និង​២៥​គីឡូក្រាម និង​ថវិកា​របស់​ក្រុម​កា​ងារ​សាលាក្រុង​ចំនួន​១១​ម៉ឺន​រៀល​ផងដែរ​។ លោក​អភិបាលក្រុង​បាន​មានប្រសាសន៍​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ពួកគាត់​ផងដែរ​ក្នុងនាម​ជាម​ន្ត្រី​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ហើយ​គាត់​ក៏បាន​បន្ថែមទៀត​ដែរ​ថា អំណោយ​ទាំងអស់នេះ​ត្បិតតែ​តិចតួច​តែ​វា​មានតម្លៃ​អាចជួយ​ដោះស្រាយ​សេចក្តី​ត្រេក​ឃ្លាន​បាន​មួយគ្រា​តាម​តម្រូវការ​របស់​ពួកគាត់​៕FB_IMG_1460359829115(​វីរៈ​)