ស្ពានឈើ​ប្រវែង​៧៥​ម៉ែត្រ​និង​ទទឹង​១.២ ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

0

កំពង់ធំ៖ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និង ឯកឧត្តម សុក ផេងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាគណអធិបតីក្នុងពិធីសម្ពោធស្ពានឈើស្ពានឈើប្រវែង៧៥ ម៉ែត្រphoto_2016-04-13_08-14-57និងទទឹង១.២ ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោងស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរ មន្ត្រីរាជការ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាង៤៥០នាក់ ។ លោក ប្រែង អៀក ជំទប់ទី១ឃុំសាគ្រាម បានធ្វើរបាយការណ៍សង្ខេប ស្ពានឈើស្ពានឈើប្រវែង៧៥ ម៉ែត្រនិងទទឹង១.២ ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង
ក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម បានសាងសង់មានរយៈពេលខ្លីចាប់ពីថ្ងៃទី១៥ ខែ កុម្ភៈឆ្នាំ ២០១៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៦ រួចរាល់ជាស្ថាពរ អស់ទឹកប្រាក់ចំនួន២០.២៨០.០០០ រៀល ដោយមានការឧត្ថម្ភពីឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាជាតិ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ អង្គការទស្សនៈពិភពលោកប្រចាំស្រុកប្រាសាទបល្ល័ង្ក និងចូលរួមពីប្រជាពលរដ្ឋភូមិត្រពាំងព្រីងមានឈើ២០ ម៉ែត្រគូប និងកំលាំង
ពលកម្ម ។
ឯកឧត្តម ជា អឿង បានមានប្រសាសន៍ជម្រុញឲ្យគណកម្មការភូមិសហការជាមួយអាជ្ញាធរស្រុកនិងខេត្តខិតខំកសាងសមិទ្ធផលផ្សេងៗទៀតតាមការស្នើរសុំរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីបំពេញតម្រូវការជាក់ស្តែងនៅតំបន់ដាច់ស្រយ៉ាល ។ឯកឧត្តមក៏បានរៀបរានេះគឺជាសមិទ្ធផលថ្មីដែលបងប្អូនប្រជាពលរដ្ឋភូមិត្រពាំងព្រីងក៏ដូចជាប្រជាពលរដ្ឋ
ឃុំសាគ្រាមមិនធ្លាប់មានពីមុនមកឯកឧត្តមបានសំណូមពរឲ្យប្រជាពលរដ្ឋចេះជួយថែរក្សាការពារឲ្យបានយូរអង្វែងកុំឲ្យគិតថាជារបស់អ្នកនេះរឺអ្នកនោះឲ្យសោះយើងទាំងអស់គ្នាត្រូវចេះសហការសាមគ្គីជាធុងមួយដើម្បីថែរក្សាកេរ្តិ៍ដំណែលលើកស្ទួយវប្បធម៌ប្រពៃណីណសាសនានិងទឹកដីឲ្យបាននូវគង់វង្សនិងមានការប្រុងប្រយ័ត្នខ្ពស់និង រួមរស់ជាមួយគ្នា
ប្រកបដោយសុខដុមរមនា ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងរួមគ្នាជួយថែរក្សាសុខសន្តិភាពឲ្យបានជានិរន្ត និងជំរុញឲ្យកូនខិតខំសិក្សារៀនសូត្រព្រោះប្រទេសរបស់យើងមានសុខសន្តិភាពហើយ គឺគេត្រូវការ
អ្នកមានចំណេះដឹង មានសមត្ថភាពពិតប្រាកដ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការីកចម្រើន។ ក្នុងពិធីនោះដែរឯកឧត្តមបាននាំយកសម្ភារៈនិងថវិកា ចែកជូនដល់អ្នកចូលរួមផងដែរ ៕photo_2016-04-13_08-15-02 photo_2016-04-13_08-14-40 photo_2016-04-13_08-14-48 photo_2016-04-13_08-15-07