ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រមណីយដ្ឋាន គង ហ៊ាង ទេពនិម្មិត នៅក្នុង​ស្រុក​កែវ​សីមា​

0

​មណ្ឌលគិរី​៖​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៦​នេះ​នៅក្នុង​ភូមិ​អូរ​អាម ឃំ​ុ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី មាន​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រមណីយដ្ឋាន​គង ហ៊ាង ទេពនិម្មិត ក្រោម​អធិបតីភាព ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្តphoto_2016-04-13_08-25-16​មណ្ឌលគិរី​។​​ថ្លែង​នៅក្នុង​ពិធី​សម្ភោ​ធ​នោះដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​លោក គង ហ៊ាន ដែលជា​ម្ចាស់រ​ម្មណី​យ​ដ្ឋា​ន​ទេពនិម្មិត ដែល​បាន​សាងសង់ និង​រៀបចំ​នូវរ​ម្មណី​យ​ដ្ឋា​ន​នេះ​ឡើង ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​មកលេង​កំសាន្ត នេះ​ជា​លើ​ទីមួយ​ហើយ ដែល​នៅក្នុង​ស្រុក​កែវ​សីមា មានរ​ម្មណី​យ​ដ្ឋា​ន​សម្រាប់​កំសាន្ត មិនតែប៉ុណ្ណោះ​លោក​ថែមទាំង​មាន​អំណោយ​ចូលរួម​ក្នុង​កម្មវិធី​មនុស្សធម៌​ផងដែរ និង​បាន​បរិ​ច្ចាកដី​សំរាប់​សាងសង់​មន្ទី​ពេទ្យ​ចំនួន​៥.០០០​មែត្រ​ការ៉េ និង​ដី​សំរាប់​សាងសង់​សាលារៀន​ចំនួន​១៥.០០០​ម៉ែត្រការ៉េ​។​
​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំយក​អំណោយ​មួយចំនួន​របស់​សប្បុរ​សជន​ក្នុងស្រុក និង​អំណោយ​ផ្ទាល់​របស់លោក គង ហ៊ាង ម្ចាស់​រមណីយដ្ឋាន​ទេពនិម្មិត​ដែល​បាន​ចូលរួម រួមមាន​៖ អង្ករ ត្រីខ ទឹកត្រី និង​ទឹក​ស៊ី​អី​វ ចែកជូន​ដល់​បងប្អូន​ដែលមាន​ជីវភាព​ក្រលំបាក និង​អតីតយុទ្ធជន​ពិកា​ចំនួន​៩៩​នាក់ ក្នុងនោះ​មាន​យុវជន​ពិកា​២៨​នាក់​ផងដែរ​៕photo_2016-04-13_08-26-34​ដោយ​ប៊ូ​ស្រា​