មណ្ឌលគិរី៖ ដោយមានការសហការណ៍គ្នាល្អរវាងកងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី រុន ឌឿន និងកងកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង ០៩នឹង៣០នាទី កងកម្លាំងទាំងពីរ បានធ្វេីការឃាត់រថយន្តដឹកឈើប្រណិតខុសច្បាប់ចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ( ១២ កៅអី ) ពណ៏ស ពាក់ស្លាកលេខតាកែវ 2A 0847 ដឹកឈេីប្រណិតខុសច្បាប់ប្រភេទឈើបេងចំនួន ០៩ដុំ ប្រវែង ២ ម៉ែត្រ ស្ថិតក្នុងនៅភូមិដូង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
បច្ចុប្បន្នរថយន្ត និងឈេីទាំងអស់ត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល៕ដោយប៊ូស្រា