កំពង់ស្ពឺ=ការលើកឡើងបែបនេៈគ្រាដែលសម្តេចអញ្ជើញជាអធិបតី នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ ខេត្តកពង់ស្ពឺបានរៀបចំប្រារព្ធ ទិវាសប្តាហ៏ជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោកលើកទី ៩ ។លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាបឲ្យដឹងការប្រារព្ធ ទិវាសប្តាហ៏ជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោកលើកទី ៩ ក្នុងខេត្តមានបងប្អូនជាកម្មករ កម្មារិនី ប្រម៉ានជា២៥០០នាក់មកចូលរួម ។ក្នុងនោៈរបបសន្តិសុខសង្គមនៃក្រសួងការងារ បណ្តុៈបណ្តាលវិជ្ជាជីវៈ បានផ្តល់មួកសុវត្តិភាពអ្នកមកចូលម្នាក់មួយដែរ ។
សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោក ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរំលឹកលើកឡើងថាគ្រោៈថ្នាក់ចរាចរណ៏តែងតែកើតឡើងលើបងប្អូនដែលបើកបរម៉ូតូភាគច្រើន ហើយភាគច្រើនដោយសារតែបងប្អនមិនគោរពច្បាប់ចរាចរណ៏របស់យើង ។សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថាអ្នកមានម៉ូតូប្រៀបបានដូចជាកាំភ្លើងមួយដើមអញ្ចឹង គឺរាកៃផ្ទុៈគ្រប់ពេល និងសម្លាប់យើងបានដូចគ្នា ។សូមរំលឹកថាគ្រោៈថ្នាក់ចរាចរណ៏ចាប់តាំងពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០១៥ ត្រូវបានគេដឹងថាមានការកើនឡើងជារាល់ឆ្នាំ ហើយអ្នកស្លាប់ក្នុងពិភពលោកមួយឆ្នាំ ១,២៤០,០០០ នាក់ និងរបួសប្រម៉ាណពី ២០លាន ទៅ៥០លាននាក់ ។អ្នកជំនាញបានលើឡើងថាគ្រោៈថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជាយើង និងអាចស្លាប់ដល់ ៣២០០នាក់ នៅឆ្នាំ ២០២០ ដែលជាចំនួនគួរព្រួយបារម្មណ៏ ៕