( រូបភាពវីដេអូ) កាល ពីថ្ងៃអង្គារ បានប្រកាសអនុវត្ដច្បាប់ អាជ្ញាសឹកដើម្បីស្ដារស្ថានការណ៍នៅក្នុង ព្រះរាជាណាចក្រមួយនេះឱ្យបានល្អ ប្រសើរឡើងវិញ បន្ទាប់ពីការបាតុកម្ម ប្រឆាំងរដ្ឋាភិបាលអូសបន្លាយពេលជាង ៦ខែបណ្ដាលឱ្យបាត់បង់ជីវិត២៨នាក់ និងរាប់រយនាក់រងរបួសរួចមក ។ សេចក្ដីថ្លែងការរបស់កម្លាំងកងទ័ព ថៃដែលចុះហត្ថលេខាដោយនាយឧត្ដម សេនីយ៍ Prayuth Chan Ocha បញ្ជាក់ ថា យោងទៅតាមច្បាប់ឆ្នាំ១៩១៤ ច្បាប់ នេះអនុញ្ញាតឱ្យកម្លាំងយោធាចេញធ្វើ
អន្ដរាគមន៍នៅពេលដែលស្រុកទេសជួប បញ្ហាវិបត្ដិ ហើយនៅស្ថានការនៅពេល បច្ចុប្បន្ននេះ យោធាថៃត្រូវតែចាត់ វិធានការ ដោយសារតែការប្រមូលផ្ដុំ ជួបជុំធ្វើបាតុកម្មចេះតែកើនឡើងមិន ឈប់ឈររវាងគូជម្លោះនយោបាយក្នុង ប្រទេស ដែលធ្វើឱ្យខូចខាតខ្លាំងក្លាដល់ សន្ដិសុខជាតិ អាយុជីវិត និងទ្រព្យសម្បត្ដិ សាធារណៈ ។
ផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ លេខ៥ ដែលជាស្ថានីយទូរទស្សន៍របស់ កងទ័ពថៃ បញ្ជាក់ថា កងទ័ពនឹងអនុវត្ដ ច្បាប់អាជ្ញាសឹកដើម្បីស្ដារឡើងវិញ សណ្ដាប់ធ្នាប់សង្គម និងរបៀបរៀបរយ សម្រាប់មនុស្សគ្រប់រូបទាំងអស់ពីគ្រប់ ភាគី ប៉ុន្ដែការអនុវត្ដច្បាប់អាជ្ញាសឹក នេះ មិនមែនជារដ្ឋប្រហារនោះឡើយ។ ប្រភពបន្ដទៀតថា សាធារណជនមិន ត្រូវព្រួយបារម្ភភ័យខ្លាចចំពោះការ អនុវត្ដច្បាប់អាជ្ញាសឹករបស់កងកម្លាំង ទាហាននៅពេលនេះឡើយ ហើយសូម ឱ្យបន្ដជីវភាពដោយប្រកបរបររកទទួល ទានដូចធម្មតា ។
យោធាថៃបានបញ្ជាក់ទៀតថា កម្លាំង កងទ័ពនឹងទៅកាន់ស្ថានីយទូរទស្សន៍ឯក ជនទាំងឡាយនៅក្នុងរដ្ឋធានីដើម្បីធ្វើ សកម្មភាពពិនិត្យការផ្សព្វផ្សាយឱ្យមាន របៀបរៀបរយ និងសណ្ដាប់ធ្នាប់ ។ មន្ដ្រីយោធាមួយរូប ថ្លែងក្នុងលក្ខ ខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់ទីភ្នាក់ ងារព័ត៌មានអន្ដរជាតិ AFP ថា “សកម្ម ភាពរបស់កងកម្លាំងយោធានៅពេល នេះ មិនមែនជារដ្ឋប្រហារនោះឡើយ ប៉ុន្ដែជាគោលការណ៍ផ្ដល់សុវត្ថិភាព និង ការពារពលរដ្ឋឱ្យប្រកបការរស់នៅដូច ធម្មតាតែប៉ុណ្ណោះ” ។
ច្បាប់អាជ្ញាសឹកគឺយោធាជាអ្នកគ្រប់ គ្រងត្រួតពិនិត្យសន្ដិសុខ ហើយរដ្ឋាភិ បាលក៏ត្រូវចូលរួមដោះស្រាយបញ្ហា ផ្សេងទៀតជាមួយកម្លាំងយោធាផងដែរ មិនដូចទៅនឹងការធ្វើរដ្ឋប្រហារឡើយ ។ ប្រទេសថៃធ្លាប់មានប្រវត្ដិធ្វើរដ្ឋប្រហារ ១៨លើករួចមកហើយ ហើយលើកចុង ក្រោយធ្វើឡើងទៅលើរដ្ឋាភិបាលក្រោម ការដឹកនាំរបស់លោកថាក់ស៊ីន ក្នុងឆ្នាំ ២០០៦