ខេត្តសៀមរាប៖ ពិធីក្រុងពាលីនិងបួងសួងសុំសេចក្តីសុខសេចក្តីចំរើនទទួលទេវតាឆ្នថ្មីនៅក្នុងបរិវេណខាងមុខប្រាសាទអង្គរវត្តខេត្តសៀមរាបនាព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០១៦ដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំវកអដ្ឋស័កពស២៥៦០ក្នុងគោលបំណងសុំនៅពរសិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី។ ដោយវត្តមានជាគណ:អធិបតីលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ដើម្បីឧទិស្ទនិងថ្វាយគ្រឿងសក្ការៈដល់បារមីថែរក្សាអង្គរនិងជួយឲ្យការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ក្នុងពិធីក្រុងពាលីនិងបួងសួងសុំសេចក្តីសុខសេចក្តីចំរើនទទួលទេវតាឆ្នថ្មីនៅក្នុងបរិវេណខាងមុខប្រាសាទអង្គរវត្តខេត្តសៀមរាបទទួលអំណរសាទរទេវតាឆ្នាំថ្មីដែលបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ដោយខេត្តសៀមរាបជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រដែលសម្បូរទៅដោយប្រាង្គប្រាសាទរមណីយដ្ឋានធម្មជាតិដែលបានក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក មកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការកាន់តែមានភាពប្រសើរឡើង ។ ការអភិរក្ស និង អភិវឌ្ឍន៍របស់ខេត្ត និង ការរៀបចំសោភ័ណ្ឌភាព ក្រុងប្រវតិ្តសាស្ត្រ ឲ្យមានភាពស្រស់ត្រកាល នៅតាមដងផ្លូវ វិថីនានាក្នុងក្រុង ក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរ ជាតិ អន្តរជាតិ អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីប្រវត្តិសាស្ត្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែនព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានាតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មីព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំវកអដ្ឋស័កដែលមានទេវតាព្រះនាម មណ្ឌាទេវី ដែលនឹងយាងចូលមក ដល់នៅរាត្រីថ្ងៃទី ១៣ខែ មេសា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ ៧កើត ខែ ចេត្រ វេលាម៉ោង២០ និង ០០នាទី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាល ខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ ។
ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃយឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនសល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី បានទទួលជោគជ័យផងដែរ ៕ ដោយ ស៊ាន សុផាត