សៀមរាប៖ ប្រជាពលរដ្ឋនៅខេត្តសៀមរាបក៍ដូចជាពលរដ្ឋជាច្រើនម៉ឺននាក់ដែលមកពីបណ្តាលខេត្តនានានៃប្រទេសកម្ពុជាដែលមានបំណងមកចូលរួមកម្សាន្តអង្គរសង្ក្រាន្តនៅខេត្តសៀមរាប សំដែងនៅការអស់សង្ឃឹមទៅអ្នកដាក់ផ្ញើម៉ូតូមួយចំនួនតូចដែលឈ្លាតឱកាសកេងចំនេញ់ចង់មានបានដោយដាក់ផ្ញើម៉ូតូ១គ្រឿង(តម្លៃ៣០០០)រៀល។
ពលរដ្ឋផ្សេងមានការរអ៊ូរទាំទៅលើទង្វើរបស់អ្នកដាក់ផ្ញើម៉ូតូស្រដៀងគ្នាដែរថាមិនគួរឈ្លានឪកាសក្នុងពេលមានកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាពិសេសអង្គរសង្ក្រាន្តដែលមានប្រជាពលរដ្ឋមកពិបណ្តាខេត្តនានាចូលរួមកម្សាន្ត ពលរដ្ឋដដែលក៍មានការស្នើសុំឲ្យអជ្ញាធរនៅគ្រប់គ្រងក្នុងតំបន់អង្គរមានវិធានការទៅលើក្រុមឈ្លាតឪកាសខាងលើនេះផង៕ វេហស៍