ភ្នំពែញ៖ នារីម្នាក់បើករថយន្ដព្រូសជ្រុលទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួនមួយកង់ចំណែករថយន្ដរងការខូចខាតបែកកង់ខាងមុខបន្តដំណើរទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣៥នាទីយប់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចខាងកើតស្តុបវត្តមហាមន្ត្រីប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដម៉ាកព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-1292 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដោយសាតែស្ថានភាពផ្លូវមានភាពងងឹតចំណែករបាំងថ្មរពុះចែកទ្រូងផ្លូវគ្មានស្លាកសញ្ញាថែមទៀត ទើបបណ្ដាលអោយនារីដែលជាអ្នកបើករថយន្ដមើលមិនឃើញក៏ជ្រុលទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវតែម្ដងើយរថយន្ដបែកកង់ខាងមុខបន្តដំណើរទៅមុខលែងរួច។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។
គួរបញ្ជាក់ថានៅកន្លែងកើតហេតុខាងលើគឺតែងតែមានករីណីរថយន្ដបុករបាំងថ្មរពុះចែកទ្រូងផ្លូវជាញឹកញាប់ ព្រោះដោយសារតែនៅកន្លែងនោះពុំមានភ្លើងបំភ្លឺផ្លូវនោះទេ ចំណែករបាំងថ្មរពុះចែកទ្រូងផ្លូវវិញក៏មិនមានដាក់ស្លាកសញ្ញាឬចំណាំងផ្លាតអ្វីដែរគឺមានភាពងងឹតតែម្ដង ហេតុនេះហើយទើបបណ្ដាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដូចឆ្នេះ៕