ខេត្តរតនគិរី៖រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវកអដ្ឋស័កព.ស២៥៦០គ.ស២០១៦នេះចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តរតនគិរីមានការកើនឡើងជាងឆ្នាំមុនគួរឲ្យគត់សម្គាល់ក្នុងនោះមានភ្ញៀវទេសចរសរុប៧០.៣៨៦នាក់មានការកើនឡើងប្រមាណ៦.៦%បើធៀបទៅនឹងឆ្នាំកន្លងទៅនេះបើតាមការបញ្ជាក់ពីលោក ងែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ។
លោកថា តំបន់រមណីដ្ឋានដែលមានភាពទាក់ទាញនិងទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេក្នុងខេត្តនេះគឺរមណីដ្ឋានបឹងយក្សឡោមរមណីដ្ឋានទឹកធ្លាក់ការចាញទឹកធ្លាក់អូរសុិនឡែរ៌ទឹកជួរតាកតៃ និងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិមួយចំនួនផ្សេងទៀត ។ ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់លើវិស័យទេសចរណ៍របស់ថ្នាក់ដឹកនាំខេត្តការរីកចំរើនរបស់ខេត្តនិងបានបង្ហាញពីកំរិតជីវភាពរបស់ប្រជាពលរដ្ឋដែលពួកគាត់មានលទ្ធភាពមធ្យោបាយអាចធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានាបាន។
ជាពិសេសការចូលរួមការពារនូវសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់ជាន់ថ្នាក់ សំដៅរក្សា ការពារបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរណ៍គ្រប់រូបប្រកបដោយភាពកក់ក្តៅក្នុងការកំសាន្តរបស់ពួកគាត់រួមទាំងហេត្ថារេច្ចនាសម្ពន្ធ័គមនាគមន៍បានអភិវឌ្ឍន៍បានល្អប្រសេេីគ្រប់តំបន់ផងដែរ។ឯទំនិញគ្រឿងបរិភោគមានការកើនឡើងតិចតួចផ្ទះសំណាក់សណ្ឋាគាមានការតំឡេីងថ្លែបន្ថែមលេីតំលៃចាស់ចំនួន៥$ម្ចាស់សណ្ឋាគាផ្ទះសំណាក់បានប្រាប់ថាតំឡើងព្រោះភ្ញៀវភាគច្រើនចង់សំរាកជុំគ្នាក្នុងបន្ទប់តែមួយ៕ ដោយ យក្ស ឡោម