​អា​គ្គី​ភ័យ​បាន​ស្វាគមន៍​ឆេះ​រោង​ដាំ​ផ្សិត​ចំនួន​៣​ខ្នង​ដើម​ឆ្នាំវក​ក្រោយពេល​ចូលឆ្នាំ​

0

ខេត្តកណ្តាល: រោងដាំផ្សិតចំនួន៥ខ្នងដែលស្ថិចនៅចំណុចភូមិលេខ១(ក) ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាលត្រូវឆាបឆេះកាលវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៧-មេសា-២០១៦ខណៈក្មេងលេងភ្លើងនៅខាងក្រោយរោងដាំផ្សឹត។បើយោងការអត្ថាធិបាយពីលោកអធិការស្រុកស្អាងនៅរសៀលថ្ងៃ១៧បញ្ជាក់ថាម្ចាស់រោងបណ្តុះផ្សិតឈ្មោះ ស្រីុន សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ ខាងលើដោយ
– សម្ភារៈខូចខាត៖ ឆេះរោងដាំផ្សិត ទាំងស្រុងចំនួន ០៣ខ្នង ធ្វើពីឈើ និងឫស្សី ប្រក់ស្លឹក (ក្នុង០១ខ្នងមានទំហ៊ំ ៥ម៉ែត្រ x ១៥ម៉ែត្រ) ។លោកវរៈសេនីយ៍ទោសេងសុជាតិអធិការស្រុកស្អាងប្រាប់ថាបើតាមការបំភ្លឺរបស់ស្ត្រីដែលជាភរិយារបស់ម្ចាស់រោងដាំផ្សិតថានៅមុនពេលកើតហេតុខាងលើមានក្មេងៗពី០៤ទៅ០៥នាក់បាននាំគ្នាយកភ្លើងដុតព្រៃនៅខាងត្បួងរោងដាំផ្សិតរបស់គាត់ ហើយគាត់ក៏បានប្រាប់ថា ប្រយ័ត្នឆេះរាលទៅដល់រោងរបស់គាត់ ពេលនោះពួកក្មេងៗទាំងអស់ក៏បានដើរចេញបាត់ទៅ ចំណែករូបគាត់ក៏ទៅផ្សារបាត់ដែរ ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះរាលដាលមកដល់រោងដាំផ្សិតរបស់គាត់អស់ចំនួន០៣ខ្នងតែម្តង ក្នុងចំណោម០៥ខ្នង។ ករណីខាងលើីនេះលោកអធិការបានបញ្ជាក់ប្រាប់ទៀតថា:ដោយបានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការណ៍ជាមួយរថយន្តកងអន្តរាគមន៍របស់អង្គរក្សចេញ មកជួយអន្តរាគមន៏បាញ់ពន្លត់និងទប់ស្កាត់កុំអោយឆ្លងរាលដាលទៅរោងដាំផ្សឹតចំនួន០២ខ្នងផ្សេងទៀត ដោយប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ទើបអាចជួយពន្លត់បាន៕ដោយ.ខាត់.សុខឿនImage6 Image5 Image7