​រយះពេល​បួន​ថ្ងៃ​នគរបាល​ស្រុក​មង្គល​បូរី​រក្សា​សន្តិសុខ​សណ្តាប់​ផ្នា​ប់​ឃាត់​ម៉ូតូ​កែឆ្នៃ​ខុស​បច្ចេកទេស​២៦​គ្រឿង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​ដើម​

0

 

បន្ទាយមានជ័យះម៉ូតូកែឆ្នៃខុសបច្ចេកទេសសម្លេងលឭខ្លាំងជិះនៅពេលចូលឆ្នាំបង្កការរំខាន់ប៉ះពាលសណ្តាប់ផ្នាប់ត្រូវបានកំលាំងនគរបាលស្រុកមង្គលបូរីដាក់ប៉ុស្តិ៍ត្រូកពិនិត្យគ្រប់ឃុំឃាត់យកមករក្សាទុករហូតដល់ថ្ងៃទី១៧មេសា២០១៦ទើបអោយមកដោះដូរដូចដើមនិងធ្វើកិច្ចសន្យាទើបអោយត្រឡប់ទៅវិញ។
លោក សីុ ឌី អធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថាដោយអនុវត្តតាមផែនការណែនាំរបស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយនានជ័យលើការការពារសន្តិសុខសណ្តាប់ផ្នាប់និងបង្ការបង្ក្រាបទប់ស្កាត់បទល្មើសរក្សាបាននៅសុវត្តិភាពជូលពលរដ្ឋអោយបានសប្បាយក្នុងឧកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកបានដាក់ពង្រាយកំលាំងតាមគោលដៅទីវត្តអារាម កន្លែងលេងកំសាន្តនានាជាពិសេសនៅពេលយប់គ្រប់ឃុំទាំង១៣បានដាក់ការត្រួកពិនិត្យយានយន្តគ្រប់ប្រភេទ។
តាមការត្រួកពិនិត្យយ៉ាងតឹងរឹងនេះជាលទ្ធផលបានបង្ក្រាប់លើក្មេងទំនើងដែលជិះម៉ូតូបំពាក់បំពុងសីុមាំងឭខ្លខាំនិងកែឆ្នៃខុសបច្ចេកទេសដូចជាតសាក់សីុអោយវែងជាដើមបានចំនួន២៦គ្រឿងសុទ្ធតែជាមូ៉តូសេរីថ្មីនិងធុនធំ ។ក្រៅពីនោះបានរកឃើញដាវសាំម៉ូរ៉ៃចំនួន៤ដើមនិងជំពាមកៅស៊ូមួយ។
លោក បានបន្តទៀតថាក្រៅពីបញ្ហាសណ្តាប់ផ្នាប់បទល្មើសព្រហ្មទ័ណ្ឌឆ្នាំនេះពុំមានឡើយ។និយាយរួមគឺឆ្នាំនេះស្ថានភាពសន្តិសុខសណ្តាប់ផ្នាប់មានលក្ខណៈល្អប្រសើរក៍ដោយសារតែលោកស្នងការបានអោយគ្រប់អធិការស្រុកក្រុងធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក៍ដូចជាសិស្សសាលា។តែអ្វីដែលកើតមានឡើងភាគច្រើនជាយុវជនដែលទើបមកពីធ្វើការនៅប្រទេសថៃពុំបានទទួលការផ្សព្វផ្សាយណែនាំ។
យុវជនជាម្ចាស់ម៉ូតូទាំងអស់មិននិងអោយម៉ូតូត្រឡប់ទៅវិញក្រោយពេលដែលដូរសីុមាំងឫបង្រួមសាកសីុមកវិញគឺអោយពួកគេលើសីុមាំងចុះឡើងនិងនិយាយថាឈប់កែឆ្នៃមូ៉តូខុសបច្ចេកទេសរំខាន់អ្នកដទៃទៀតហើយ។
សូមបញ្ជកថានៅក្នុងឧកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះលោក ឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់វុធានការយ៉ាងតឹងរឹងដោយពង្រាយកំលាំងប៉ូលិសទាំងយប់ថ្ងៃតាមគោលដៅនានាទប់ស្កាត់បទល្មើសពិសេសការហាមមិនអោយមានការគុបទឹកគឺស្ទើតែបាន១០០%ធ្វើអោយប្រជាពលគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យងាកមកលេងបាចទឹកប៉ាតម្ស៉ៅ យ៉ាងសប្បាយរីករាយដែលមិនផ្លាប់មាន។