​មាន​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍​១៨​នាក់​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ទូទាំង​ខេត្តតាកែវ​

0

តាកែវ ÷ រយៈពេលប្រាំថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បើយោងតាមរបាយការណ៍នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរមាន០៦លើកទូទាំងខេត្តនិង បណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់១៨នាក់ ប្រុស១២នាក់ ស្រី០៦នាក់ ។ ក្នុងនោះរងគ្រោះរហូតបាត់បង់ជីវិតមាន០៧នាក់ ប្រុស០៥នាក់ ស្រី០២នាក់ របួសធ្ងន់០៤នាក់ ប្រុស០១នាក់ ស្រី០៣នាក់ របួសស្រាល០៧នាក់ ប្រុស០៦នាក់ ស្រី០១នាក់។ ដោយឡែកមធ្យោបាយធ្វើដំណើរខូចខាត់មាន១៤គ្រឿង រថយន្ត០៤គ្រឿង ម៉ូតូ១០គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់គឺ បើកបរលើសល្បឿនកំណត់០៣ករណី បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់០២ករណី និងមិនគោរពសិទ្ធអាទិភាព០១ករណី។
របាយកាណ៍របស់នគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបញ្ជាក់ទៀតផងដែរថា គ្រោះថ្នាក់ដែលកើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៦នេះ បើទៀបទៅនិងបុណ្យឆ្នាំកាលពីឆ្នាំ២០១៥ មានការថយចុះ០៦លើក អ្នកបាត់បង់ជីវិតកើនឡើង០២នាក់ អ្នករងរបួសធ្ងន់ថយចុះ១៤នាក់ អ្នករងរបួសស្រាលថយចុះ១០នាក់ និងមធ្យោបាយធ្វើដំណើរខូចខាតមានការថយចុះ០៨គ្រឿងផងដែរ ហើយក្នុងឆ្នាំនេះមានតែបីស្រុកប៉ុណ្ណោះដែលជួបគ្រោះថ្នាក់ចរាចរណ៍គឺ នៅស្រុកព្រៃកប្បាសកើតឡើង០២លើក បណ្តាលឲ្យមនុស្សស្លាប់០៣នាក់ ស្រុកត្រាំកក់០២លើក បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងនៅស្រុកបាទី០២លើក បណ្តាលឲ្យមនុស្សស្លាប់០២នាក់។IMG-20160418-WA0043 IMG-20160418-WA0045