​ប្តី​ខឹង​ប្រព​ន្ឋ​ទៅធ្វើ​ការ​ឆ្ងាយ​មិន​មកលេង​ផ្ទះ​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ ​រាលដាល​ឆេះ​ទាំង​ផ្ទះ​ម្តាយក្មេក​ម៉ត់​គ្មាន​សល់​ត្រូវ​នគរបាល​ចាប់ខ្លួន​

0

ខេត្តកំពង់ឆ្នាំង៖ ផ្ទះ២ខ្នងត្រូវបានភ្លើងឆេះម៉ត់ ដោយសារបុរសម្នាក់ ព្រោះតែខឹងនិងប្រពន្ឋទៅធ្វើការឆ្ងា យមិនព្រមមកលេងផ្ទះក្នុងពេលបុណ្យចូលឆ្នាំខ្មែរ គេបានយកភ្លើងដុតផ្ទះខ្លួនឯងចោល និងបានរាលដាលឆេះផ្ទះម្តាយក្មេកម៉ត់ដែលនៅជាប់និងគ្នាគ្មានអ្នកណាជួយពន្លត់បានឡើយ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុ កបរិបូណ៌ ក្រោយកើតហេតុបុរសដៃដល់ត្រូវបានសមត្ថកិច្ច បានចាប់ឃាត់ខ្លួនកាសងសំណុំរឿង។សមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖ បុរសដុតផ្ទះខ្លួនឯង និងផ្ទះម្តាយក្មេក មានឈ្មោះ អ៊ុក ភន អាយុ៣៤ឆ្នាំ ចំណែកម្តាយក្មេកមានឈ្មោះ ប៉ិក តុំ អាយុ៧១ឆ្នាំ ជាស្ត្រីមេម៉ាយ។ផ្ទះដែលរងការខូតខាត ទី១មានទំហំ៣គុណនិង៤ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹកនិងបាំងជញ្ជាំងស្លឹករបស់ជនដៃដល់ចំណែកផ្ទះម្តាយក្មេក មានទំហំ៥គុណនិង៦ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹក និងបាំងជញ្ជាំងស្លឹក ត្រូវបានអ ឆេះម៉ត់ទាំងស្រុង គ្មានអ្នកណាជួយពន្លត់ទាន់ឡើយ ។ ករណីនេះក្រោយពេលកើតហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត។q1 q4 បុរសដៃដល់ ម្តាយក្មេក
ស្ត្រីរងគ្រោះជាម្តាយក្មេកបានអោយសមត្ថកិច្ចដឹងថា៖ កូនស្រីគាត់ ឈ្មោះ ថ្លាង សុគង់ អាយុ៣១ ឆ្នាំ បានទៅធ្វើការជាកម្មកររោងចក្រ នៅខេត្តសៀមរៀប ។ មុនពេលកើតហេតុប៉ុន្មានថ្ងៃនេះ គាត់ឃើញកូនប្រសារគាត់ បានឈ្លោះគ្នាជាមួយកូនស្រីគាត់ជាប្រពន្ធ តាមទូរសព្ទ័ស្ទើរតែរៀងរាល់យប់ ហើយឮកូនប្រសារគាត់និយាយថា៖ ចូលឆ្នាំខ្មែរនេះត្រូវតែមកផ្ទះ បើមិនមកទេមានរឿងធំហើយ ។ លុះដល់ពេលចូ លឆ្នាំខ្មែរ មិនឃើញកូនស្រីគាត់មកផ្ទះឡើយ ក៏ស្រាប់តែកូនប្រសារគាត់បានដុតផ្ទះវា រាលដល់ផ្ទះគាត់ទៀតឆេះម៉ត់តែម្តង រូមទាំងទ្រព្យសម្បត្តិមួយចំនូនទៀតគ្មានយកអ្វីបាននោះឡើយ។
ស្ត្រីជាម្តាយបានបានបញ្ជាក់អោយដឹងទៀតថា៖ ក្រៅពីខឹងនិងប្រពន្ឋមិនមកផ្ទះ កូនប្រសារគាត់ក៏បានប្រច័ណ្ឌនិងប្រពន្ឋវាផងដែរ។ ប៉ុន្តែអ្វីដែលលំបាកដោះស្រាយនោះ គឺផ្ទះមួយខ្នងរបស់គាត់ ដែលកូនប្រសារបានដុតឆេះអស់នោះ គឺគាត់បានលក់អោយគេមានតម្លៃ៤លានរៀល និងគាត់បានយកប្រាក់ពីគេរួចអស់ហើយ គឺនៅរង់ចាំតែគេមករុះយកតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋអ្នកជិតខាងបានអោយដឹងថា៖ កន្លងមកប្តីប្រពន្ឋ២នាក់នេះ រស់នៅមិនសូវត្រូវគ្នាទេ ឈ្លោះគ្នាញឹកញាប់ណាស់កាលប្រពន្ឋមិនទាន់ចេញទៅធ្វើការឆ្ងាយនៅរោងចក្រខេត្តសៀមរាប ប៉ុន្តែបើទោះជាខឹងគ្នាយ៉ាងណាក៏ដោយនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរនេះ ស្ត្រីជាប្រពន្ធគួរណាស់តែមកមើលម្តាយ និងប្តីផងដែរមិនគួរចិត្តដាច់នោះឡើយ ដូចពាក្យចាស់លោកថា ខឹងខុស ខឹងខូច ខឹងខាត ៕