ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១៦រយះពេល០៤ថ្ងៃនេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួននាក់ស្លាប់របួសស្រាសនឹងរបួសធ្ងន់ចំនួន២១នាក់ ច្រើនជាងឆ្នាំ២០១៥ ក្នុងនោះខូចខាតទោចក្រក្រយានយន្តសរុបចំនួន១៧គ្រឿង។
លោក រស់ ចំរើន នាយការិយាល័យចរាចរណ៍នគរបាលនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងថា៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១៦នេះក្នុងទឹកដីខេត្តពោធិ៍សាត់ត្រូវបានបញ្ចប់ ហើហករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ករណី ឆ្នាំនេះមានកាកើនឡើង ជាងឆ្នាំ២០១៥នេះបើតាមកាប្រៀបធាបរយះពេលនៃកាចូលឆ្នាំដូចគ្នា។ ដោយក្នុងឆ្នាំនេះមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តពោធិ៍សាត់ចំនួន០១នាក់របួសធ្ងន់ចំនួន០៧នាក់របួសស្រាលចំនួនរបួសស្រាលចំនួន១៣នាក់ ខូចខាតម៉ូតូ១៣គ្រឿង គោយន្ត០១គ្រឿង រថយន្តធុនតូ០១គ្រឿង នឹងរថយន្តធំចំនួន០២គ្រឿង សរុបទាំងចំនួន១៧គ្រឿង។លោកបានប្រាប់ថា៖ បើធៀបនឹងឆ្នាំ២០១៥ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគិតពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ រយះពេល០៤ថ្ងៃដូចគ្នាមានតែ០៧លើកទេក្នុងនោះអត់មានអ្នកស្លាប់ហើយរបួសធ្ងន់មានតែចំនួន០៦នាក់របួសស្រាលចំនួនតែ១២នាក់ប៉ុណ្ណោះ។
លោក រស់ ចំរើន បន្តថា៖ មូលហេតុដែលជាកត្តាបង្ករឧប្បហេតុកើនឡើងឆ្នាំ២០១៦នេះ ដោយសាទី១ កាប្រើប្រស់ល្បឿនលឿនចំនួន០៣ករណី បើកបរដោយស្រវឹង០១ករណី.មិនគោរពសិទ្ធិ០១ករណី.បើកបរមិនប្រកាន់ស្ដាំចំនួន០៣ករណីនឹងកត្តាចុងក្រោយគឺកត្តាមនុស្សមួយករណី ហើយស្រុកដែលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះច្រើនជាងគេនៅស្រុកកណ្ដៀងរហូតដល់ចំនួន០៣ករណី ក្រគរ០១ករណី ក្រវាញ០២ករណី ក្រុងពោធិ៍សាត់០២ករណី និង ស្រុកបាកាន០១ករណី។លោក ឪ ហាង ស្នងការងនគរបាលខេត្តបានឲ្យដឹងថា៖ សមត្ថកិច្ចយើងបានធ្វើអបរំនឹងផ្យប់ផ្សាយច្បាប់ចរាចរណ៍នេះច្រើនលើកដែរ ហើយមុនពេលចូលឆ្នាំនេះក៍បានធ្វើការអប់រំដល់អ្នកបើកបរទាំងអស់សរុប៤៧៥គ្រឿង ក្នុងនោះអ្នកបើកបរថយន្ត៥៤គ្រឿង អ្នកបើកបម៉ូតូ៣៩៥គ្រឿង អ្នកបើកបគោយន្ត២៦គ្រឿងនឹងមនុស្សសរុប១១៣០នាក់ក្នុងនោះស្រី៤៧៤នាក់ផងដែរ៕