ខេត្តព្រះសីហនុ៖ ឯកឧត្តម សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦នេះ បានចុះសួរសុខទុក្ខ និង សំណេះសំណាល មន្ត្រីប៉ូលិស អន្តោប្រវេសន៍ក្រុង ខេត្តព្រះសីហនុ ។
.នៅក្នុងឧកាស នោះ ឯកឧត្តម ក៏បានមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើរផងដែរថា មន្ត្រី ប៉ូលិសអន្តោប្រវេសន៍ត្រូវបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ដើម្បី រឹតបន្តឹងជនអន្តោរប្រវេសន៍ ដែលចូលមកស្នាក់នៅប្រទេសកម្ពុជាអោយបានហ្មត់ចត់ ហើយបើជនជាតិបរទសទាំងនោះ ចូលមក ស្នាក់នៅប្រកបអាជីវកម្ម សូមអោយធ្វើប័ណ្ណការងារ និង ទិដ្ឋាការតាមការប្រកបអាជីវកម្មរបស់ ពួកគេឲ្យបានច្បាស់លាស់ផងដែរ។ការរឹតបន្តឹងដូចនេះគឺដើម្បីអោយមានភាពងាយស្រួលក្នុងការគ្រប់ គ្រង ជនអន្តោប្រវេសន៍ដែលបានស្នាក់នៅ បើទោះជាចូលតាមជើងទឹក ជើងគោក និង ជើងអាកាសក៏ដោយ ហើយបើរកឃើញថាជនបរទេសណាម្នាក់ ល្មើសនឹងច្បាប់អន្តោប្រវេសន៍ ត្រូវបណ្តេញចេញឬចាប់បញ្ជូនទៅប្រទេសដើមវិញ ឬក៏ឈានដល់ការអនុវត្តន៏ច្បាប់ ដាក់ឃុំឃាំងតាមបទល្មើសរបស់ពួកគេដែលបានប្រព្រត្តិផងដែរ គឺអនុវត្តទៅតាមក្រសួងមហាផ្ទៃ និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ហើយសំរាប់កងកម្លាំងប៉ូលិសអន្តោប្រវេសន៍ក៍ដូចជាកងកម្លាំងប្រដាប់អាវុធ ក្នុងរយៈពេល៣ថ្ងៃទៅ៤ថ្ងៃ ក្នុងឧកាស បុណ្យទានចូលឆ្នាំប្រពៃណីខ្មែរនេះ ឯកឧត្តម គីតថា ដូចជា ពុំមានពេល សំរាក គ្រប់ គ្រាន់នោះទេព្រោះជាប់ភារៈកិច្ច ។
.ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយពេលបានសំណេះសំណាលរួចមក ក៏នាំយកគ្រឿងឧបភោគ បរិភោនឹងថវិការមួយចំនួន មកជួយឧបត្ថម្ភជួនដល់មន្ត្រីប៉ូលិសប៉ុស្តិ៏អន្តោប្រវេសន៏ចំនួន៧ក្នុងនោះរួមមាន ការិយាល័យ អន្តោ ប្រវេសន៏ ស្នងការនគបាលខេត្តព្រះសីហនុ ប៉ុស្តិ៏អន្តោប្រវេសន៏ច្រកទ្វារ អន្តរជាតិកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ប៉ុស្តិ៏អន្តរជាតិកំពង់ផែស្ទឹងហាវ ប៉ុស្តិ៍អន្តរជាតិកែវផុស រួមនឹងប៉ុស្តិ៏អន្តោប្រវេសន៏ ចំនួយ៣នៅក្នុងខេត្តកំពតផងដែរ ដោយ ក្នុងប៉ុស្តិ៏និមួយៗទាំងបានថវិការចំនូន៧លានរៀល (ប្រាំពីរលានរៀល) នឹងអង្ករ .មី .ទឹកស៊ីអ៊ីវ. ទឹកត្រី .ទឹកសិទ្ធ មួយចំនួនផងដែរ៕