​រាជ បូរី តារាចម្រៀង​ក្នុង​ផលិតកម្ម​ក្លាស៊ិច​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​

0

បន្ទាយមានជ័យ៖ លោក រាជ បូរី តារាចម្រៀងក្នុងផលិតកម្មក្លាស៊ិចដែលមហាជនតែងទទួលស្គាល់នោះពេលនេះលោកបានស្លាប់បាត់បង់ជីវិតហើយក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចមុខវត្តសុធីរ៉ាម
ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបាននិយាយថាលោក រាជ បូរី រួមជាមួយមិត្តភក្តិបានរងគ្រោះថ្នាក់បន្ទាប់ពីចេញមកពីដើរលេងនៅប្រទេសថៃ។ហើយមកដល់ក្រុងប៉ោយប៉ែតក៏នាំគ្នាបើករថយន្តបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2AH- 7851សំដៅទៅរាជធានីភ្នំពេញតែមកដល់ចំនុចកើតហេតុបានឡើងជែងជាមួយរថយន្តក្រុងដឹកអ្នកដំណើរKSOមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3B-4814ដែលបើកបរទិសដៅស្របគ្នាមិនផុតរថយន្តក្រុងបានបុករុញគូថរថយន្តតារាចម្រៀងរូបនោះអោយធ្លាក់ចេញពីផ្លូវទៅបុកនិងប៉ាណូបង្ហាញព្រំប្រទលភូមិកូនដំរីបណ្តាលអោយមានមនុស្សពីរនាក់បានស្លាប់បន្ទាប់បញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិងម្នាក់ទៀតរងរបួសស្រាល។អ្នកស្លាប់ទាំងពីរនាក់មួយឈ្មោះ រាជ បូរី ភេទប្រុសអាយុ៣០ឆ្នាំជាតារាចម្រៀងនិងមួយទៀតឈ្មោះ ចន ចាន់ថន ភេទស្រីអាយុ៧០ឆ្នាំ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯរាជធានីភ្នំពេញចំណែករថយន្តទាំងពីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។IMG_9280 IMG_9278 image1 IMG_9279
ជាមួយគ្នានេះដែរលោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០១៦ គិតត្រឹមរសៀលថ្ងៃទី១៦ មេសា កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរធំៗ កើតឡើងចំនួន២ករណីបណ្តាយអោយមនុស្សស្លាប់ម្នាក់ និង២នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល ។ លោកបន្តថា បើប្រៀបធៀបទៅនិងរយៈពេល៣ដូចគ្នានៃថ្ងៃចូលឆ្នាំខ្មែរ២០១៥ គ្រោះថ្នាក់ចរាចរមានការថយចុះចំនួ២ករណីស្មើរនិង៥០% ។ ហើយមូលហេតុដែលធ្វើអោយគ្រោះថ្នាក់នេះមានការថយចុះគឺដោយសារ លោក ឧត្តសេនីយ៍ទោស្នងការ តែងចាត់វិធានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីរច្បាប់ចរាចរជើងគោកថ្មី និងការប្រុងប្រយ័ត្នក្នុងការបើកបរពេលចូលឆ្នាំ តាំងពីមុនពេលដែលចូលឆ្នាំខ្មែរមកដល់ រួមទាំងការដាក់កម្លាំងល្បាតស្ទឺរគ្រប់កន្លែង ធ្វើអោយជនខិលខូច ឬក្មេងទំនើងមានការក្លាចរអា មិនបើកម៉ូតូបង្ករអសន្តិសុខ ៕