មណ្ឌលគិរី៖ប្រជាពលរដ្ឋរស់នៅចំនុចអូរទេក្នុងភូមិពូរ៉ាពេត ឃុំក្រង់តេះ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងនូវការខូចខាតផ្ទះសំបែងចំនួន៣៦ខ្នងដោយសារខ្យល់កន្ត្រាក់បក់មកចំលំនៅដ្ឋានរបស់ពួកគាត់ក្នុងនោះផ្ទះដែលដួលខ្ទិចខ្ទីអស់ចំនួន០៤ខ្នង ធ្លាក់ចុះពីលើជើតតាងចំនួន០៩ខ្នង ប៉ើងដំបូល និងជញ្ជាំងចំនួន២៣ខ្នង ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នេះបានឲ្យដឹងថា នៅវេលាម៉ោង៣និង៤០នាទីកាលពីរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦ម្សិលមិញនេះ មានភ្លៀងផ្គរនិងផ្លេកបន្ទោ ព្រមទាំងខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យពួកគាត់មិនហ៊ាននៅលើផ្ទះហើយក៏នាំទៅជ្រកនៅកន្លែងដែលមានសុវត្ថិភាព ក្រោយមករាំងភ្លៀង និងស្ងប់ខ្យល់ទៅវិញ ពួកគាត់ក៏បានបបួលគ្នាមកលំនៅដ្ឋានវិញ ពេលមកដល់ឃើញផ្ទះរបស់ពួកគាត់ខូចអស់ ផ្ទះខ្លះប៉ើងដំបូល និងជញ្ជាំង ខ្លះទៀតធ្លាក់ពីលើជើងតាំង៕ដោយប៊ូស្រា