សម្លាប់​ប្រពន្ធ​ដុត​ផ្ទះ​រួចរ​ត់ទៅ​ចងករ​សម្លាប់ខ្លួន​នៅ​និង​ដើ​ម​ឈើ​មុខផ្ទះ

0

កំពង់ធំ៖ដោយសារតែឥទ្ធិពលនៃទឹកប្តូរនស្ស័យចូលខ្លួនធ្វើឲ្យមនុស្សមួយចំនួនតូចដែលខ្វះវិចារណៈញ្ញាណ ប្រែជាសាហាវឃោរឃៅដាច់ចិត្តកាប់សម្លាប់ប្រពន្ធដោយគ្មានញញើតដៃឡើយ! ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៣យប់ទាបភ្លឺឈានចូលថ្ងៃទី១៨photo_2016-04-19_11-08-47 ខែមេសាឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ! បើតាមការឲ្យដឹងពីខាងសមត្ថកិច្ចព្រហ្មទណ្ឌ ស្រុក និងខេត្តប្រាប់ថា!បើយើងតាមការចុះស្រាវជ្រាវ និងការរៀបរាប់ឲ្យដឹងពីប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចដែលនៅទីនោះទើបដឹកថា!ករណីឃាតកម្មខាងលើនេះបង្ករឡើយដោយជនសង្ស័យជាប្តីឈ្មោះ កេត ថាញ់ អាយុ៤២ មានមុខរបរជាអ្នកស៊ីឈ្នួលអារឈើឲ្យគេទាំង២នាក់ប្តីប្រពន្ធ នៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយអ្នកទាំង២នាក់នេះគឺជាមនុស្សញៀនស្រាដូចគ្នា និងតែងតែបង្ករជម្លោះទាស់ទែងគ្នាមិនដែលលួសថ្ងៃណានោះទេ!ជាក់ស្តែងនៅយប់ថ្ងៃកើតហេតុខាងលើពួកគេបាននាំគ្នាផឹកស្រាស្រវឹងជោគជាំ ហើយក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងយកតែឈ្នះរៀងៗខ្លួន ធ្វើឲ្យប្តីទ្រាំពុំបានក៏ស្ទុះទៅទាញបានកាំបិតកាប់ផ្គាក់កាប់ទៅលើស្ត្រីជាប្រពន្ធឈ្មោះ វ៉ន សាំ អាយុ៣៥ ចំនួន៣កាំបិត ចំគល់ករខាងក្រោយ១កាំបិត ចំគុំត្រចៀកខាងឆ្វេង១កាំបិត និងចំលើចិញ្ចើម១កាំបិត បណ្តាលឲ្យដាច់ខ្យល់ស្លាប់នៅក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុយ៉ាងអណោជអធម្មបំផុត!រួចជនសង្ស័យក៏បានដុតផ្ទះរបស់ខ្លួនទំហំ៥ម x៦ម ធ្វើអំពីឈើប្រកសង្ក័សីហ៏សម្រាប់ស្នាក់នៅបណ្តោះអាសន្នស៊ីឈ្នួលអារឈើ នៅចំនុចកើតហេតុខាងលើបណ្តាលឲ្យឆេះអស់ទាំងស្រុង ក្រោយមកក៏បានយកខ្សែរអង្រឹងទៅចងករសម្លាប់ខ្លួនទៅ ជាមួយនឹងដើមឈើខាងមុខផ្ទះចម្ងាយប្រហែល៥ម៉ែត្រ ពីផ្ទះដែលឆេះស្លាប់ដូចបំណង!អ្នកទាំង២នាក់នេះមានអស័យដ្ឋានពិតប្រាកដរបស់ខ្លួន រស់នៅភូមិសំរិទ្ធ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ! បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញធ្វើកោសល់វិនិច្ឆ័យរួច ក៏បានប្រគល់សាកសព្វឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕photo_2016-04-19_11-08-39 photo_2016-04-19_11-08-47