​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្រោយ​រថយន្ដ Lexus ពាក់​ស្លាក​លេខ​នគរបាល​បើក​បុក​

0

 

(ភ្នំពេញ) ៖ រថយន្តមួយគ្រឿងដែលពាក់ស្លាកលេខ នគរបាលបានបើកបុកជាមួយម៉ូតូមួយគ្រឿងដែលជិះបើឌុបគ្នា៣នាក់បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងម្នាក់ និង ០២នាក់ទៀតបានរងរបួសស្រាល កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនដំបូង គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី០៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១P-៣០៥៥ បានបើកបរពីទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំ ណុចមុខស្ថានីយន៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ខណៈនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាក Lexus ពណ៍ ស ពាក់ស្លាក លេខនគរបាល ២-១៣១៦ របស់អង្គភាពរោងចក្រផលិត រំសេវនិងគ្រឿងផ្ទុះវិស្វកម្មស៉ីវិលកម្ពុជា បានបើកបរពីត្បូង ទៅជើងលុះមកដល់ចំណុច កើតហេតុខាងលើរថយន្តបាន បើកបត់ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះដែលជិះបើកឌុបគ្នា៣នាក់បណ្តាលឲ្យដួលប្លោងបោករងរបួសធ្ងន់ស្រាលតែម្ដង ។photo_2016-05-19_16-52-30 photo_2016-05-19_16-52-16 photo_2016-05-19_16-52-03 photo_2016-05-19_16-51-58

ជនរងគ្រោះមានឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅសង្កាត់ស្វាយប៉ាក និងជនរងគ្រោះ២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។ក្រោយពីកើតកន្លែង សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក្ខនៅការិយាល័នគរបាលចរាចរជើងគោកដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ហាស់ កំសាន្ដphoto_2016-05-19_16-52-36