ភ្នំពេញ៖រថយន្តម៉ាកម៉ាស្ដាដឹកទឹកផ្លែឈើមួយគ្រឿងបានបើកបរទាំងដាច់ហ្វាំង ខណះមកដល់ស្ទុបក្រហម ក៏បានគេចពីអ្នកដំណើរដែលនៅឈប់ពីមុខ ទាញចង្កូតទៅស្ដាំទៅបុកស្លាកយីហោ និងដើមឈើរួមទាំងបុកបង្គោលស្ទុបចរាចរណ៍បន្ថែមទៀតធ្វើឲ្យរថយន្តបង្កទៅមុខមិនលេងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ទុបសន្ឋរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បើតាមសម្ដីពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺរថយន្តបង្កម៉ាកម៉ាស្ដា ពណ៌ខៀ ពាក់ស្លាកលេខភ្នំពេញ3A.6531 បានបើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែដាច់ហ្វាំង ហើយស្របពេលនោះគឺជាស្ទុបក្រហមផង ក៏បានបួងចង្កូតបទស្ដាំដើម្បីគេងពីអ្នកដំណើរនៅពីមុខ ជ្រុលទៅបុកស្លាកយីហោ ប្រៃសណីយ៍កម្ពុជា សាខាទឹកល្អក់១ និងដើមឈើនៅចញ្ចើមផ្លូវ រហូតបន្តទៅបុកបង្គោលស្ទុបចរាចរណ៍ថែមទៀតទើបមិនអាចបន្តទៅមុខលេងរួច បណ្ដាលឲ្យរងការខូចខាតសម្បត្តិរដ្ឋ រួមទាំងរថយន្តបង្កផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កនោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ជីម ភារ៉ា