​សាលាស្រុក​សំរោង​អញ្ជើញ​អ្នកបើករថយន្ត​ដឹក​កម្មករ​រោងចក្រ​មក​រៀន​ច្បាប់​ចរាចរណ៍​

0

តាកែវ ÷ ដោយមានការយកចិត្តទុក្ខដាក់និងព្រួយបារម្ភពីសុវត្ថិភាពរបស់បងប្អូនកម្មករកម្មការិនីដែលធ្វើដំណើរទៅបំពេញការងារតាមបណ្តារោងចក្រនានាដោយរថយន្តឈ្នួនជាប្រចាំហើយតែងតែមានជួបគ្រោះចរាចរណ៍ជាញិកញាប់នោះ ទើបនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ លោកញ៉ែម ស្រស់ អភិបាលស្រុកសំរោង សហការជាមួយលោកអធិការស្រុកសំរោង ខេត្តតាកែវ បានអញ្ជើញបងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករកម្មការិនីរោងចក្រ ដែលមិនទាន់មានប័ណ្ណបើកបរ មករៀនច្បាប់ចរាចរណ៍ផ្លូវគោក និងរៀបចំការប្រឡងយកប័ណ្ណបើកបរ ដែលរៀបចំដោយបេឡាជាតិរបបសន្តិសុខសង្គម សហការជាមួយអគ្គស្នងការនគរបាលជាតិ។ ថ្លែងក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានផ្តាំផ្ញើដល់បងប្អូនដែលជាតៃកុងរថយន្តទាំងអស់ត្រូវប្រកាន់ផ្ជាប់នូវច្បាប់ចរាចរណ៍ បើកបរមានការអធ្យាស្រ័យចំពោះអ្នកធ្វើចរាចរណ៍ដូចគ្នា មិនត្រូវជែងយកឈ្នះយកចាញ់នោះទេ ព្រោះថាជីវិតកម្មករ កម្មការនីនៅលើរថយន្តទាំងអស់ពឹងផ្អែកលើបងប្អូនជាអ្នកបញ្ជាយានយន្តទាំងអស់នេះហើយ។FB_IMG_1461027322088 FB_IMG_1461027316725 FB_IMG_1461027310311 ជាចុងបញ្ចប់លោកអភិបាលស្រុកក៏សង្ឃឹមផងដែរថា ក្រោយពីការមកហាត់រៀនច្បាប់ចរាចរណ៍ផ្លូវគោកនេះចប់ គ្រោះថ្នាក់ដែលកើតឡើងនៅលើដងផ្លូវសម្រាប់រថយន្តដឹកកម្មករកម្មការិនីរោងចក្រនិងកាត់បន្ថយរហូតដល់មិនមានគ្រោះថ្នាក់តទៅទៀតនោះទេ៕FB_IMG_1461027301148