​អាជ្ញាធរ​ខេត្តសៀមរាប​ដឹកជញ្ជូន​ទឹកស្អាត​ចែកជូន​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ទឹក​វិល​

0

សៀមរាប:លោកគឹមឆៃហៀង អភិបាលរងខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៨ខែមេសានេះបានដឹកនាំក្រុមឡានទឹករបស់មន្ទីរបរិស្ថានខេត្តដឹកជញ្ជូនទឹកស្អាតទៅចែកជូនប្រជាពលរដ្ឋស្ថិតនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបដែលអត់ទឹកប្រើប្រើប្រាស់ប្រចាំថ្ងៃដោយសារអណ្តូងទឹកស្រះត្រពាំងបឹងបួរ ជាពិសេសទឹកនៅក្នុងបារាយណ៍បានរីងស្ថួតអស់។
លោកគឹមឆៃហៀងបានឲ្យដឹងថា នៅខេត្តសៀមរាបនេះអាជ្ញាធរនៅតាមមូលដ្ឋានបានរាយការណ៍មកថា មានប្រជាពលរដ្ឋនៅក្នុងស្រុកនិងក្រុងចំនួន៣ហើយដែលអត់មានទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងមានក្រុងសៀមរាបស្រុកជីក្រែង និងស្រុកស្វាយលើ។ឥឡូវនេះអាជ្ញាធរខេត្តបានកំពុងតែមានវិធានការជួយពួកគាត់ដោយបានយករថយន្តដឹកជញ្ជូនទឹកស្អាតជូនពួកគាត់ដល់លំនៅដ្ឋានតែម្តង។IMG_7727 IMG_7700 IMG_7740 IMG_7724 IMG_7718
ហើយសម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួនពីររបស់ក្រុងសៀមរាបគឺសង្កាត់ក្របីរៀលនិងសង្កាត់ទឹកវិល ហើយរហូតមកដល់រសៀលថ្ងៃទី១៨នេះអាជ្ញាធរបានដឹកទឹកចែកជូនពួកគាត់ប្រាប្រមាណ៦០០គ្រួសាហើយក្នុងចំណោមប្រជាពលរដ្ឋអត់ទឹកប្រើប្រាស់ជាង១ពាន់គ្រួសា។
លោក ង៉ា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសណ្តាន់សង្កាត់ទឹកវិលក្រុងសៀមរាបបានថ្លែងថា តាំងពីលោកកើតមកតំបន់នេះដែរអត់ទឹកប្រើប្រាស់នោះតេព្រោះមានទឹកបារាយណ៍សម្រាប់ផ្គត់ផ្គង់នេះជាលើកទីមួយដែលតំបន់នេះអត់មានទឹកប្រើប្រាស់។
លោកបានស្តែងការសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំងនៅពេលដែលឃើញអាជ្ញាធរខេត្តបានដឹកទឹកស្អាតមកចែកជូន។
សូមបញ្ជាក់ថា បើតាមផែនការរបស់អាជ្ញាធរខេត្តសៀមរាបគឺអាជ្ញាធរនឹងដឹកទឹកចែកជូនប្រជាពលរដ្ឋរហូតមានភ្លៀងធ្លាក់មានទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញប៉ុន្តែអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ។ ដោយគឿនវេត