ប៉ូ​លិ​ស​ពាក់​ស័ក្ក​បួន​កន្លះ​គ្រិន​១២​ឆ្នាំ​មិនទាន់មាន​តួនាទី ទីបំផុត​គ្មាន​ផ្ទះសំបែង​សំណូមពរ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

0

កំពង់ធំៈ លោកពូម្នាក់បានអង្គុយដោយទឹកមុខស្រងូតស្រង៉ាត់ ដែលគិតថាខ្លួនឯងមានប្រវត្តតស៊ូការពារជាតិ មាតុភូមិ ទាំងទាហាន រហូតដល់ប៉ូលិស ចុងក្រោយគ្មានអ្វីសល់សូម្បីតែដីមួយបាតផ្ទះ ថែមទាំងគ្មានតួនាទី ត្រូវបានសេរីប្អូនជំនាន់ក្រោយហួសឈានទៅមុខរហូតដល់ត្រើយខ្លះ ចំណែកលោកពូ ការងារមិនបោះជំហ៊ានទៅមុខទេបែរជាបោះជំហ៊ានថយក្រោយនិងបានធ្វើឲ្យជីវិតរបស់លោកពូបារាជ័យតាមវាសនាកំណត់។
លោកពូ សាន សន បានបង្ហើបឲ្យដឹងតាមសំលេងអួលដើមក លឺសូខ្សាវបញ្ជាក់ប្រាប់ថា កាលឆ្នាំ១៩៧៩ លោកពូចូលបំរើក្នុងវិស័យកងទ័ព លុះដល់ឆ្នាំ ១៩៩៣ លោក សាន សន បានកាត់ចូលមកប៉ូលិស រហូតមក ដល់ឆ្នាំ២០០៤ បានទទួលឋានៈជាស្នងការង ពាក់ស័ក្ក៤កន្លះ នៅខេត្តកំពង់ធំ ក្រោយមកថ្នាក់លើបាន ដកលោកទៅបំរើការងារនៅ ក្រសួងមហាផ្ទៃជាមន្ត្រីដោយគ្មានតួនាទី ខាងផ្នែកពន្លត់អគ្គីភ័យរហូតមកដល់បច្ចុប្បន្នរយះពេល១២ឆ្នាំ ព្រមទាំងបានទទួលប្រាក់ខែត្រឹមតែ ទទឹមគ្នានោះដែរលោកពូ មានកូនចំនួន៩នាក់ ដោយសារតែជីវភាពខ្វះខាត មិនគ្រប់គ្រាន់ក្នុងការចាយវាយក្នុងគ្រួសារ ទើបសម្រេចចិត្តឲ្យកូន៣នាក់ទៅធ្វើជាកម្មករនៅប្រទេសថៃ និង៣នាក់ទៀតរស់នៅក្នុងខេត្តកំពង់ធំ ចំណែក៣នាក់តូចរស់នៅក្នុងបន្ទុក រីឯកប្រពន្ឋត្រូវបានចូលធ្វើការក្នុងរោងចក្រ ។photo_2016-05-19_17-18-18 photo_2016-05-19_17-18-22
លោក សាន សន បាននិយាយទាំងសំលេងអួលអាក់ថា កាលលោកនៅមានឋានៈជាស្នងការង ខេត្តកំពង់ធំ មានតួនាទីខាងសណ្តាប់ធ្នាប់ ក្នុងនោះលោកពុំដឹងពីមូលហេតុ នៃការដកលោកពូទៅបំរើការនៅក្រសួងមហាផ្ទៃនោះទេ ដោយសារតែលោកពូនពុំធ្លាប់មានកំហុសអ្វីទាំងអស់ រហូតមកដល់ពេលនេះ គឺ១២ឆ្នាំហើយ ក៏នៅតែនឹកមិនឃើញនូវកំហុសនៃការដកបញ្ឈជើងនោះទេ ហើយបានកំណត់ព្រហ្មលិខិតរបស់ជីវិតលោក វាប្រៀបបានទៅនឹង ផ្កាប់ចានឆ្នាំងខណៈពេលដែលកូនតូចទាំង៩នាក់ កំពុងតែត្រូវការដោះស្រាយសេដ្ឋកិច្ច គ្រួសារនិងចិញ្ចឹមបីបាច់របស់ពួកគេ។
ជាចុងក្រោយលោក សាន សន អតីតនាយប៉ូលិសដ៏ឆ្នើម ធ្លាប់តស៊ូពុះពារជូនជាតិមួយជីវិតឥតស្តាយស្រោះ សូម្បីតែលះបង់ខ្លួនឯងដើម្បីជាតិ បានសំណូមពរ ឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយពិចារណា ផ្តល់ក្តីសង្ឃឹមដល់ជីវិតគាត់ផង ខណៈពេលដែលមានជីវភាពខ្វះខាត គ្មានផ្ទះសំបែង គ្មានឡាន គ្មានដីសូម្បីតែមួយបាតផ្ទះ ។ដោយ ប៊ុន រដ្ឋា