ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ពលរដ្ឋ​ចំណាកស្រុក​ពេល​មកលេង ស្រុកកំណើត​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​

0

ស្ទឹងត្រែង៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានដាក់វិធានការឲ្យមន្ត្រីជំនាញផ្នែកអត្តសញ្ញាណបណ្ណ័បើកយុទ្ធនាការចុះធ្វើអត្តសញ្ញាណបណ្ណ័ ទៅតាមទីកន្លែងរម្មនីយដ្ឋាន និងទីប្រជុំជនដែលពួកគាត់ ចំណាកស្រុកធ្វើការឆ្ងាយ វិលមកស្រុកកំណើត មិនទាន់បានធ្វើដើម្បីឲ្យពួកគាត់មាន អត្តសញ្ញាណបណ្ណ័ប្រើប្រាស់គ្រាប់ៗគ្នា។លោកឧត្តម ឧត្តមសេនីយ៏ត្រី ម៉ៅ.តារ៉ាស្នងការនគរបាលខេត្តមានប្រសាសន៏បញ្ជាក់ថា៖នេះជាយន្តការមួយជួយពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណ័ តាមយុទ្ធវិធីដាក់កំលាំងជំនាញ ទៅតាមតំបន់គោលដៅ-តំបន់ទេសចរណ៍នៅក្នុងទូទាំងខេត្ត-ដើម្បីសំរួលដល់ការធ្វើអត្តសញ្ញាណបណ្ណ័ជូនប្រជាពលរដ្ឋ ឲ្យបានងាយ និងឆាប់រហ័ស ។
លោកស្នងការបានអះអាងថាៈការរៀបចំធ្វើនេះគឺបានជួយសំរូលដល់កូនចៅប្រជាពលរដ្ឋដែលចំណាក់ស្រុក ចេញធ្វើការនៅក្រៅប្រទេសឬក្នុងប្រទេសពេលមានឱកាសមកលេងបុណ្យនៅស្រុកកំណើត បានធ្វើអត្តសញ្ញាណបណ្ណ័តែម្តង ហើយមន្ត្រីជំនាញត្រូវបំពេញកិច្ចការងារនេះឲ្យមានប្រសិទ្ធភាព ។4.19_08.16 2_08.16
លោក សែម ស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ ថា៖ កំលាំងជំនាញនិងអាជ្ញាធរឃុំបាន ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក្នុងការធ្វើអត្តសញ្ញាណបណ្ណ័នេះ និងបានបោះទីតាំងនៅ តាមតំបន់ទេសចរណ៍ដូចជា តំបន់ប្រសាទព្រះគោ តំបន់អន្លងត្រីផ្សោតព្រះរំកិល និងចុះចល័តធ្វើ តាមផ្ទះផងដែរ ។
លោកអធិការស្រុកអះអាងថាៈ កិច្ចប្រតិបត្តការនេះក្រុមការងារទទួលបានលទ្ឋផលល្អទាំងការ ការពារសន្តិសុខតាមតំបន់ទេសចរណ៍ទាំងការធ្វើអត្តសញ្ញាណបណ្ណ័ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំនេះក្រុមការងារយើងនេះមិនឈប់សំរាក់ទេ គឺយើងបែងចែកក្រុមការងារជា២ក្រុមដើម្បីចុះទៅក្នុងតំបន់ទីកន្លែងជាទីប្រជុំជន ដើម្បីបំពេញបែបបទអត្តសញ្ញាណបណ្ណ័ក្នុងរដូវចូលឆ្នាំដោយយោងទៅឃើញហេតុផលថា បងប្អូនចំណាក់ស្រុកក្រៅប្រទេសក្នុងប្រទេសនារដូវចូលឆ្នាំនេះគាត់ហ្នឹងវិលដល់ស្រុកកំណើតរបស់គាត់វិញ អញ្ចឹងឱកាសនោះជាឱកាសគាត់សំរាប់គាត់ មកធ្វើអត្តសញ្ញាណបណ្ណ័ដោយឡែកបញ្ហាប្រឈមក្នុងការធ្វើអត្តសញ្ញាណបណ្ណ័យើងនេះដែរ ប្រជាពលរដ្ឋដែលមានអាយុវ័យចំណាស់ អាយុ៦០ជាងទៅ៧០ឆ្នាំ គាត់មិនសូវបានរវីរវល់ក្នុងការធ្វើអត្តសញ្ញាណបណ្ណ័នោះទេ បញ្ហាមួយទៀតគឺបងប្អូនមួយចំនួនគាត់ជាប់ធ្វើស្រែធ្វើចំការ និងតំបន់ឆ្ងាយអញ្ចឹងគាត់មិនទាន់មានឱកាសធ្វើអត្តសញ្ញាណបណ្ណ័ដោយឡែកដូចខ្ញុំបានជំរាបជូនអញ្ចឹង យើងខិតខំធ្វើឲ្យ គ្រប់ចំនួនឲ្យប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណ័ប្រើប្រាសគ្រប់ៗគ្នា ។
លោក ឈុន ពុទ្ឋី អភិបាលរង ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ ក្នុងចំណោមឃុំទាំង ១១នៅក្នុងស្រុកថាឡាមានប្រជាពលរដ្ឋជាង២ម៉ឺន៤ពាន់នាក់ ត្រូវធ្វើអត្តសញ្ញាណបណ្ណ័ ហើយកំលាំងជំនាញបានចុះយុទ្ធនាការធ្វើនៅតាមឃុំនិមួយៗ ចំនួន២លើករួចមកហើយ ។
លោកបញ្ជាក់ថា៖ជាមួយគ្នានេះលោកនិងបន្តផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណបណ្ណ័សូមឲ្យមកទាក់ទងជាមួយអាជ្ញាធរឃុំឬមន្ត្រី ប៉ុស្តិរដ្ឋបាលឃុំ ដើម្បីឲ្យយុវជនដែលមិនទាន់ធ្វើទទួលបានព័ត៌មានបន្ថែមពីព្រោះកំលាំងជំនាញនៅចល័តធ្វើបន្តនៅតាមផ្ទះ។
សូមបញ្ជាក់ថា៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយ៖ពេល៥ថ្ងៃនេះ ក្រុម អត្តសញ្ញាណបណ្ណ័បានធ្វើជូនប្រជាពលរដ្ឋបានចំនួន ២៤២នាក់ ក្នុងនោះនៅស្រុកសេសានបានចំនួន២៥នាក់ ស្រុកសៀមបូក២១នាក់ ស្រុកសៀមប៉ាង ៧៩នាក់ និងស្រុកថាឡាវបរិវ៉ាត់១១៧នាក់ ភាគច្រើនជាយុវជនដែលធ្វើចំណាក់ស្រុកទើបបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ៕