មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៩ មេសា ២០១៦នេះ នៅស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាលជាមួយសិក្ខាកាមចំនួន៣៥រូប ដែលជាមន្ត្រីនគរបាលក្រោមឱវាទមកពីបណ្តាប៉ុស្តិ៍រដ្ឋបាលក្រុងស្រុកក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបញ្ជូនទៅសិក្សាជំនាញបន្ថែមរយៈពេល២ខែ ស្តីពីវគ្គបណ្តុះបណ្តាលនគរបាលប៉ុស្តិ៍រដ្ឋបាលនៅសាលាភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរដល់សិក្ខាកាម ទាំងអស់ឲ្យមានការមានការយកចិត្តទុកដាក់ខ្ពស់ និងព្យាយាមក្នុងស្វែយល់ក្រេបជញ្ជក់យកនូវចំណេះដឹង ព្រមទាំងបទធិសោធន៍ពីគ្រូបង្គោល ដើម្បីយកមកអនុវត្តប្រកបដោយប្រសិទ្ធភាព និងសេចក្តីថ្លៃថ្នូ នៅក្នុងដែនរដ្ឋបាលរបស់ខ្លួនរៀងៗខ្លួន ដើម្បីជូយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យល្អ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី បានជូនពរដល់សិក្ខាកាម ដែលនឹងត្រូវទៅសិក្សាទាំងអស់ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ៗភារកិច្ច ព្រមទាំងបានឧបត្ថម្ភនូវថវិការផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រីផងដែរចំនួន២០០ដុល្លាសហរដ្ឋអាមេរិក៕ប៊ូស្រា