​គូរ​ស្នេហ៍​មួយគូរ​រកស៊ី​ដឹកឈើ​គ្រញូង​ទៅ​លក់​ដើម្បី​សន្សំ​លុយ​រៀបការ​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច​

0

កំពង់ធំៈ បទល្មើសដឹកជញ្ជូនបទល្មើសឈើគ្រញូង នៅតែបន្តដឹកយ៉ាងគគ្រឹកតាមបណ្តោយផ្លូវជាតិលេខ៦ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ទោះជារដ្ឋាភិបាលដាក់វិធានការ ហាមឃាត់ចាប់តឹងរ៉ឹងយ៉ាងណានោះ ក៏ឈើគ្រញូងកាន់តែឡើងថ្លៃនិងមានទីផ្សារ ចំណែកឈ្មួញឈើមិនអាចឈប់រកស៊ីបានទេ ព្រោះធ្លាប់មាន ធ្លាប់បាន បានរុករកវិធីក្នុងការដឹកជញ្ជូនទោះជាត្រូវចំណាយប្រាក់ ខ្នោះច្រវ៉ាក់នៅពីមុខក៏មិនខ្លាចដែរ។
ជាក់ស្តែងគូរស្នេហ៍មួយគូរ បានចាប់អាជីពរកស៊ីដឹកឈើគ្រញូង តាមរយះរថយន្តកាម៉ារីឆ្លាម ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2C-5309 ក្នុងនោះមានស្លាកលេខស្រគួរចំនួន២ឈុតសម្រាប់ដោះដូរផងដែរ បានដឹកជញ្ជូនឈើមកពីខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ច នៅចំនុចភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១១.០៧នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦។
កិច្ចសហការបង្ក្រាបបទល្មើសរថយន្តដឹកឈើគ្រញូងនេះ ដឹកនាំការបង្ក្រាបដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងលោក វរៈសេនីយ៍ឯក កែវ សុផល ស្នងការង ប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស ដោយមានការចូលរួមប៉ូលិសសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចក្រសួង ព្រមទាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្រោយពីទទួលបានព័ត៌មានថា មានរថយន្តចំនួន២គ្រឿង បានដឹកបទល្មើសទើប លោក អ៊ិត សុធា ព្រះរាជអាជ្ញាបានឲ្យកម្លាំងចាំស្ទាក់នៅចំនុច ភូមិរូង លុះឃាត់រថយន្តកាម៉ារីឆ្លាមជាប់ ព្រមទាំងមនុស្សចំនួន៤នាក់ ក្នុងនោះមានស្ត្រីម្នាក់មានកូនតូច ត្រូវបានម្ចាស់រថយន្តជួលឲ្យជិះដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ក្នុងតំលៃ២០ដុល្លាក្នុងមួយជើង ។ចំណែករថយន្ត ហាឡែនឌឺ មួយគ្រឿងទៀតដឹងខ្លួនទាន់បាន បើករថយន្តគេចខ្លួនបាត់។
ប្អូនស្រី ហួន ស្រីទីន បានឲ្យបានដឹងថា រស់នៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក សៀមរាប ជាគូរដណ្តឹងជាមួយបុរស តៃកុងឡានឈ្មោះសៀវ ហេង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានគំម្រោងរៀបការនៅខែ៩ខាងមុខនេះ ហើយបានចាប់មុខរបរដឹកឈើគ្រញូងនេះបានចំនួន២ជើង លុះជើងទី៣ក៏ជាប់អន្ទាក់តែម្តង ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានស្តាប់ពីការរៀបរាប់របស់ស្ត្រីកូនតូច ថាពុំមានការជាប់ពាក់ព័ន្ឋនិងបទល្មើសទេ តែដោយសារតែជីវភាពខ្វះខាត ក៏ត្រូវបានគេជួលឲ្យជិះឡានជាមួយ ទើបអនុញ្ញាតិឲ្យចេញទៅផ្ទះវិញ ចំណែករថយន្ត និងឈើគ្រញូងចំនួន ៣០០គ.ក ស្មើរនឹង ១០៦ដុំ ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចមេព្រៃនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ។
ដោយ ប៊ុន រដ្ឋា

IMG_20160420_114511 IMG_20160420_114251 IMG_20160420_112947 IMG_20160420_112926 IMG_20160420_112906 IMG_20160420_112423 IMG_20160420_112418