​ឈរ​មើល​គេ​រាំ​បាស់ ត្រូវ​ឃាតករ​វាក់​មួយ​ដែក​ឆាំ​ស្លាប់​ភ្លាម​មួយ​រំពេច​

0

 

បាត់ដំបងៈ យុវជនម្នាក់បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីក្រុមគ្រួសាររៀបចំដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈដែលយុវជនរូបនេះទៅឈរមើលគេរាំធុងបាស់នៅឯវត្ត
ដែលអាចារ្យ គណកម្មការបានរៀបចំឡើងថាជាយប់ចុងក្រោយ ធ្វើអោយមានការភ្ញាក់ផ្អើល
និងជ្រួលច្របល់ពេញក្នុងទីអារាម ។

ហេតុការណ៍នៃករណីមនុស្សឃាតដោយចេតនានេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០និង១៥នាទីយប់ ត្រង់ចំនុចក្នុងបរិវេណវត្តបឹងទឹម ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយនៅទីនោះអាចារ្យ និងគណកម្មការ
នៅតែបន្តការចាក់ធុងបាស់សម្រាប់ទទួលទេវត្តាឆ្នាំថ្មីនៅមិនទាន់ចប់នៅឡើយ ដែលបញ្ហា
នេះទំនងជាអាចរកប្រាក់ចំណូលបានច្រើន បានជាគេអូសបន្លាយពេលមកដល់នឹងថ្ងៃ
កើតហេតុហើយនៅមិនទាន់បញ្ចប់ទៀត ។image4

តាមការរៀបរាប់ពីក្រុមគ្រួសារ សាច់ញាតិបាននិយាយថា ជនរងគ្រោះមានឈ្មោះ
ឡម វ៉ាន់ស៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ
ដែលនៅល្ងាចថ្ងៃកើតហេតុគឺគេបានដើរទៅមើលគេរាំធុងបាស់នៅឯវត្ត ដែលឮគេនិយាយថា
យប់ហ្នឹងគឺជាយប់ចុងក្រោយផង ។

លុះនៅពេលកើតហេតុក៏ស្រាប់តែមានគេមកប្រាប់ថា កូនប្រុសត្រូវបានជនមិនស្គាល់មុខ
ចាក់ចំខ្នងបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ គឺនៅពេលនោះហើយសាច់ញាតិ និង
ក្រុមគ្រួសារបាននាំគ្នាទៅយកជនរងគ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបពួកគាត់បាននាំយកសព
មកកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យ ។image3

លោក មួរ ឡាន អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបលស្រុកសង្កែ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ភ្លាមៗក្រោយពេលដែលលោកទទួលបានព័ត៌មាន លោកបាន
ដឹកនាំកំលាំងចុះទៅកាន់ចំនុចកើតហេតុ ព្រមទាំងបានកំណត់មុខសញ្ញាបានយ៉ាងច្បាស់
ដោយបានបែងចែកកំលាំងដើម្បីតាមប្រមាញ់ប៉ុន្តែទំនងជាយឺតពេលបន្តិចទៅហើយ ព្រោះ
មុខសញ្ញាដែលជាឃាតករអាចចេញឆ្ពោះទៅកាន់ព្រំដែនកម្ពុជា ថៃ ។

ដោយឡែកសពរបស់ជនរងគ្រោះ តាមការត្រួតពិនិត្យរបស់ក្រុមជំនាញបានបញ្ជាក់ថា
ឃាតករអាចប្រើដែកឆាំ ( ដែកប្រហោងសម្រាប់ចាក់បាវអង្ករ ) ចាក់ចំពីក្រោយយ៉ាងពេញ
ទំហឹង ព្រោះមុខរបួសដែលឃាតករចាក់គឺត្រូវចំពីក្រោមស្លាបប្រចៀវខាងឆ្វេង និងមាន
ជំរៅប្រហែល៥សង្ទីម៉ែត្រ ដោយមានប្រហោងយ៉ាងធំទៅតាមទំហំនៃដែកឆាំ ។image2

សមត្ថកិច្ចបានសង្កត់ធ្ងន់ថា រឿងនេះលោកនឹងរាយការណ៍រួចហើយ គឺសុំគោលការទៅ
លោកព្រះរាជអាជ្ញាតែម្តង ដើម្បីសុំដិកាចាប់ខ្លួន ព្រោះឃាតករ សមត្ថកិច្ចបានកំណត់ យ៉ាងច្បាស់រួចហើយ ដោយឡែកសពគឺក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យហើយ ៕